ព័ត៌មានអំពីស្មាតហ្វូនស៊េរីថ្មីរបស់Realme ដែលមានលេខម៉ូដែល RMX3241 បានលេចចេញនៅលើគេហទំព័រ Geekbench ។ ស្មាតហ្វូននេះត្រូវបានគេគិតថាស្មាតហ្វូន realme 8 5G ដែលនឹងត្រូវបង្ហាញនៅថ្ងៃទី ២១ ខែមេសានេះ។

នៅពេលដែលយើងក្រឡេកមើលលទ្ធផលតេស្ត ដែលបានចេញផ្សាយដោយ Geekbench វាត្រូវបានគេមើលឃើញថា realme 8 5G នឹងចេញមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11។ លើសពីនេះទៀត ស្មាតហ្វូននេះមានការគាំទ្រការភ្ជាប់ជំនាន់ថ្មី(generation connectivity support)នឹងត្រូវបានបំពាក់ដោយបន្ទះProcessor Dimensity 700 mobile និងប្រព័ន្ធMT6833V / ZA ដែលមានប្រេកង់មូលដ្ឋាន 2.0 GHz ។ ក្នុងពេលជាមួយគ្នានេះ បើយោងតាមប្រភពព័ត៌មានដដែលបានអោយដឹងថា ទូរស័ព្ទRealme8 5G នេះត្រូវបានគេរំពឹងថានឹងមាន RAM 8 ជីកាបៃ។ បន្ថែមពីនេះ វាអាចនឹងថាមពលថ្ម 5000 mAh, ការគាំទ្រ NFC និងម៉ាស៊ីនស្កេនស្នាមម្រាមដៃ ដែលដាក់នៅផ្នែកម្ខាងនៃទូរស័ព្ទ។

នៅពេលដែលយើងក្រឡេកមើលលក្ខណៈពិសេសទាំងនេះនៅក្នុងការធ្វើតេស្តនេះ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលទូរស័ព្ទនេះមានមុខងារស្រដៀងនឹងម៉ូឌែល  realme V13 ដែលបានណែនាំកាលពីប៉ុន្មានខែមុន។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube