ថ្មីៗនេះ Realme បានប្រកាសចេញលក់ទូរស័ព្ទស្មាតហ្វូនសេរីថ្មីមួយប្រភេទដែលមានលក្ខណៈពិសេសជាច្រើនទាំងតម្លៃ និងគុណភាព គួរអោយកត់សម្គាល់ នោះគឺ Realme 7 Pro។ ទូរស័ព្ទស្មាតហ្វូន Realme កំពុងមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកប្រើប្រាស់ជាច្រើនដោយក្រុមហ៊ុន Realme តែងតែមានអ្វីដែលថ្មីរៀងរាល់ 6ខែម្តង។
ហើយថ្មីៗនេះ Realme បានចេញលក់ទូរស័ព្ទស៊េរី 7 ថ្មីតាមពេលវេលាកំណត់នោះគឺRealme 7 Pro និង Realme 7 ហើយថ្ងៃនេះក្រុមការងារយើងខ្ញុំនិងលើកយកទូរស័ព្ទRealme 7 Pro មកបង្ហាញអំពីលក្ខណៈពិសេសជាច្រើន ដែលមានការផ្លាស់ប្តូរ មកបង្ហាញដល់អ្នកទាំងអស់គ្នា ជាដំបូងគឺ Unboxing
ការបើកសំបក Unboxing
Realme 7 Pro បានធ្វើការវេចខ្ចប់ក្នុងប្រអប់ពណ៍លឿងយ៉ាងមានភាពទាក់ទាញ ដោយក្នុងប្រអប់នោះក្រៅពីទូរស័ព្ទ Realme 7 Pro ដ៏ស្រស់ស្អាតក៏មានភ្ជាប់មកជាមួយនូវឆ្នាំសាកថ្មល្បឿនលឿន Supper Dart 65W និង ខ្សែរសាក USB-C ដែលជាប្រភេទខ្សែរសាកដែលមានសមត្ថភាពអាចសាកថ្មបានលឿន និងមានភ្ជាប់មកបន្ថែមទៀតដូចជាស្រោមទូរស័ព្ទភ្លឺថ្លាមួយ និងប្រដាប់ចាក់ស៊ីមមួយ អមដោយវិធីប្រើប្រាស់ manual guide ជាពិសេសនោះគឺមានប័ណ្ណធានាពីក្រុមហ៊ុន Realme ផងដែរ។
ការរចនាបែបទាន់សម័យ
ជាដំបូងយើងនិយាយអំពីរចនាបថរបស់ Realme 7 Pro ដែលវាបង្កើតឡើងមក មានពីរពណ៍ដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសគឺ Mirror Blue និង Mirror Silver ហើយវាមានខ្សែឆ្នូតមួយអូសចំកណ្តាលកាំមេរ៉ាដែលមើលទៅសាមញ្ញជាងមុន កញ្ចក់ផ្នែកខាងក្រោយធ្វើអំពី Polycabonate សាច់គ្រឿម មានភាពហាប់ណែន ធន់ល្អ ងាយស្រួលកាន់ប្រើប្រាស់ និងមិនប្រឡាក់ក្រយ៉ៅដៃ មានកម្រាស់ 7.8mm ទម្ងន់ត្រឹមតែ182gប៉ុណ្ណោះ លើសពីនេះ Realme 7 Pro មាន Layer បីស្រាប់សម្រាប់ការពារការជ្រាបទឹក ក្នុងកម្រិតស្រាលផងដែរ។
អាចដាក់ស៊ីមពីរ រីឯរន្ធដោតកាសមានទំហំ 3,5mm ព្រមទាំងប្រើUSB ប្រភេទ C ដែលជាប្រភេទ USB អាចសាកថ្មបានលឿន និង មានបំពាក់ឧបករណ៍បំពងសំឡេងបែប Stereo 2គ្រាប់ ហើយបាសពីរោះលឺសំឡេងខ្លាំងជាងមុនដល់ទៅពីរដង បន្ថែមដោយការរចនា Power Button បង្កប់ជាបន្ទាប់ពណ៌មាសមើលទៅទាន់សម័យ និង ស៊ីវិល័យមែនទែន។
Right Power Button
OA Terminal
Valume Button , Sim Card & Micro SD Card
Three slot with two SIM Card and one Micro SD Card
អេក្រង់
Realme 7 Pro បានបំពាក់ដោយអេក្រង់ Super AMOLED ទំហំ 6.4អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD+ អមជាមួយអេក្រង់ Refresh 60hz , Color :SRGB និងមានមុខងារស្កេនស្នាមម្រាមដៃលើអេក្រង់នៅចំចំណុចកណ្តាលផ្នែកខាងក្រោមផងដែរ ទាំងអស់នេះជាចំណុចពិសេសជាងបើធៀបទៅនឹងទូរស័ព្ទផ្សេងៗដែលមានតម្លៃប្រហាក់ប្រហែល។
កំលាំងម៉ាស៊ីន
ចំពោះកំលាំងវិញRealme 7 Pro ក៏បានធ្វើការបំពាក់នូវបន្ទះឈីបQualcomm Snap Dragon 720G ទំហំ 8nm អមដោយ RAM 8G រីឯទំហំផ្ទុករហូតដល់ 128GB និងអាចបន្ថែម MicroSD Card បន្ថែមទៀត ព្រមទាំងប្រើ GPU Adreno 618 និងប្រតិបត្តិការOS: Adroid 10 ដែលធ្វើអោយទូរស័ព្ទនេះមានសមត្ថភាពអាចលេងកំពុងល្បីៗជាច្រើនបានដូចជា Mobile Legend, PUBG, FreeFire… ប្រកបដោយរលូន។
Playing Mobile Legend With Realme 7 Pro
រីឯការរចនាលំដាប់កំពូលរបស់ Realme UI ក៏ផ្តល់ជូនផ្ទាំង Homesreen មានភាពស្រឡះ មិនស្មុកស្មាញ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។
កាំមេរ៉ា
ចំពោះកាំមេរ៉ា Realme 7 Pro បានភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួនមួយគ្រាប់ទំហំ 32MP ជាប្រភេទកាមេរ៉ាទម្លុះលើអេក្រង់ដែលស្ថិតនៅខាងលើផ្នែកខាងឆ្វេង និងកាំមេរ៉ាក្រោយចំនួនបួនគ្រាប់ដែលតម្រៀបគ្នាជាជួរឈរបីគ្រាប់ និងមួយគ្រាប់ទៀតស្ថិតនៅខាងស្តាំបន្តិចដែលមានទំហំតូចជាងគេព្រមទាំងមានFlash មួយគ្រាប់ផងដែរ។
ហើយកាមេរ៉ាទីមួយជាប្រភេទ Lens ultrawide-angle Lens 8MP ដែលអាចថតទេសភាពបែបចម្រុះជាច្រើនដូចជា ការថតរូបមានមនុស្សច្រើន ថតទេសភាពព្រៃឈើ ទីក្រុង ជាប្រភេទរូបភាពមានផ្ទៃធំ ចំពោះកាមេរ៉ាធម្មតា (Camera Photo) មានការកំណត់កម្រិត Zoom 1x, 2x, 5x ហើយនៅតែរក្សាកម្រិតច្បាស់ ។
Wide-angle lens, Zoom 1x, Zoom 2x, Zoom 5x
កាមេរ៉ាទី 2 ជា Lens ដែលអាចថតបានទំហំធំ និងច្បាស់ 64MP ដែលអនុញ្ញាតអោយប្តូរទៅជា Pro ឬ Ai ដែល Pro កាមេរ៉ាអាចកំណត់ ISO, WB, Shutter Speed, Aputure ដូចទៅនឹងកាមេរាProfessionl ផងដែរ រីឯ Ai កាមេរ៉ាជាកាមេរ៉ាដែលជួយលើកសម្រស់រូបភាពអោយកាន់តែច្បាស់ និងមានពន្លឺគ្រប់គ្រាន់ដោយស្វ័យប្រវត្តិ។
64MP Photo
កាមេរ៉ាទី3 ជា Lens Portrait មានទំហំ 2MP អាចថតរូបភាព Focus បានច្បាស់ល្អឥតខ្ចោះ។
Portrait Photo
និងកាមេរ៉ាទី4 ជាLens Macro សម្រាប់ថតរូបភាព Close up ដែលអាចថតរូបភាពជិតខ្លាំង រូបភាពភាគ ល្អិតតូចៗដូចជា កូនរុក្ខជាតិ សត្វល្អិត ក្នុងកម្រិតរូបភាពច្បាស់ល្អទំហំ 2MP។
Micro Lens Photo
និងមុខងារ Night mode ដែលអាចអោយថតរូបនៅទីងងឹតបានច្បាស់ល្អផងដែរ ។


ហើយកាន់តែពិសេសនោះគឺ Realme 7 Pro ក៏មានមុខងារថតរូបភាពបែប Expert ដែលអនុញ្ញាអោយកែសម្រួលពន្លឺផ្សេងៗបានតាមការចង់បានដែលអ្នកឯកទេសថតហៅថា ISO ( 100-6400 )
shutter speed (1/8000s-32s), Exposure និង WB ជាដើមដែលជាចំណុចពិសេសដែលមិនធ្លាប់មាននៅក្នុងកាមេរ៉ាទូរស័ព្ទដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែល។
Expert Camera Photo
លើសពីនេះក៏មានមុខងារថតជាច្រើនទៀតដូចជា Time-lapse ដែលជាមុខងារថតពេលវេលាដែលបង្ហាញមកមានសកម្មភាពលឿន ថតSlow motion ដែលជាមុខងារថតវីដេអូខ្លីហើយមានសកម្មភាពយឺតៗ
មុខងារថតវីដេអូបែបសាច់រឿង Movie , ថតរូប panorama, Ultra Macro, Text Scanner, និង Google Lens ជាដើម។
Selfie Photo 2MP
Panorama Photo
មុខងារថតវីដេអូរ
បន្ថែមអំពីមុខងារសំខាន់របស់កាមេរ៉ា Realme 7 Pro គឺមុខងារថតវីដេអូរបែបសាច់រឿង ដែលអាចអោយការថតវីដេអូនានាកាន់តែងាយស្រួល និងទទួលបានវីដេអូដែលមានគុណភាពដែលមានមុខងារថត Video Focus បានច្បាស់ល្អ អាចកែពណ៌ នឹងពន្លឺទៅតាមការចង់បាន ជាមួយនឹងមុខងារទប់លំនឹងមិនអោយវីដេអូមានភាពរំខាន ឬញ័រ ដោយមិនចាំបាច់ប្រជើងទម្រ (Tripod) ឡើយ។
Expert Video Camera Mode
ថ្ម និងឆ្នាំងសាក
សម្រាប់ថាមពលថ្មរបស់ Realme 7 Pro វិញមានថាមពលទំហរហូតដល់ 4,500mAh និងបានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន Super Dart កំលាំង 65W ដែលសាកថ្មពី 0-100% ជាមួយខ្សែ USB-C ប្រើរយៈពេលសាកថ្មត្រឹមតែ 34នាទីតែប៉ុណ្ណោះ។ ចំពោះការប្រើប្រាស់វិញយោងតាមការTest ផ្ទាល់ទៅលើ ការមើល YouTube លេងហ្គេម Mobile Legend Bang Bang និងការថតវីដេអូដែលមានទំហំ 1080p, 16mbps រយៈពេលមួយម៉ោងដូចគ្នាឃើញថាការមើលវីដេអូលើ YouTube រយៈពេលមួយម៉ោងវាស៊ីថ្មត្រឹមតែ 5% ហើយលេងហ្គេម Mobile Legend Bang Bang ស៊ីថ្មត្រឹមតែ 8% និងការថតវីដេអូដែលមានទំហំ 1080p, 16mbps វិញស៊ីថ្មអស់ 26% ដែលជាចំណុចមួយដែលអ្នកចូលចិត្តលេងហ្គេម នឹងមើលវីដេអូនានាចាប់អារម្មណ៍ខ្លាំងទៅលើទូរស័ព្ទ Realme 7 Pro។
Super Dart 65W, Fast Charge
ដោយឡែកឆ្នាំងសាក Super Dart Charge នេះគឺមានមុខងារសាកថ្ម ល្បឿនលឿនដែលអាចប្រើប្រាស់បានទូទាំងពិភពលោកផងដែរ ។
Charger Voltage
Super dart Charger Size
Internet និង Bluetooth
Realme 7 Pro បានបំពាក់បច្ចេកវិទ្យា Internet 4G LTE ដែលមានល្បឿនលឿនអាចមើលYoutube, Facebook និងលេងGameផ្សេងៗបានរលូនល្អ និងអាចប្រើស៊ីមពីរ រីឯ Bluetoothវិញ Realme 7 Pro មានបំពាក់បច្ចេកវិទ្យ Bluetooth 5.1 ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប៊្លូធូសដែលអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរទិន្នន័យដូចជាវីដេអូ រូបភាព រវាងឧបករណ៍ដែលមានចម្ងាយឆ្ងាយពីគ្នាបានលឿន។
តម្លៃ
ស្មាតហ្វូនជំនាន់ថ្មី realme 7 Pro ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយជម្រើសពីរពណ៌គឺ Mirror Silver និងMirror Blue ដែលមាន RAM 8GB និងទំហំផ្ទុក 128GB។ ហើយសម្រាប់តម្លៃរបស់វាសមរម្យបំផុតគឺត្រឹមតែ $369 ដែលបានផ្តល់ជូននូវមុខងារពិសេសៗជាច្រើន។
Antutu
Antutu គឺជាការធ្វើតេស្តដើម្បីវាស់ល្បឿនទៅតាមការអនុវត្តន៍វិញ្ញាសារផ្សេងៗគ្នារបស់Smart Phone នីមួយៗ និងផ្តល់ពិន្ទុក្នុងករណីនីមួយៗដែលបង្ហាញអំពីដំណើរការរបស់វា។ហើយខាងក្រោមនេះគឺជាពិន្ទុនៃការធ្វើតេស្ត Antutu របស់ទូរស័ព្ទ Realme 7 Pro និងតារាងប្រៀបធៀបជាមួយទូរស័ព្ទដែលមានតម្លៃប្រហាក់ប្រហែល។
ប្រភព៖ unite4buy
3D Mark
3DMark គឺកម្មវីធីទូរស័ព្ទសម្រាប់ធ្វើការតេស្ត GPU និងដំណើរការ CPU នៃទូរស័ព្ទSmart Phone ហើយនៅចុងបញ្ចប់នៃការធ្វើតេស្តអ្នកទទួលបានពិន្ទុ ។ ចំពោះការតេស្ត 3D Mark ទៅលើទូរស័ព្ទ Realme 7 Pro ស្ថិតនៅលំដាប់លេខ 163 ដោយទទួលបានពិន្ទុ 779។
image source: cfu-esport league
សរុបសេចក្តី
សរុបមកទូរស័ព្ទ Realme 7 Pro ជាទូរស័ព្ទដែលមានគុណសម្បត្តិច្រើនគ្រប់គ្រាន់ដែលសាកសម្យជាមួយអ្នកចូលចិត្តប្រើប្រាស់សម្រាប់លេងហ្គេម ថតវីដេអូបែបសាច់រឿង ថតរូបភាពបែប Professional និងមើលវីដេអូ YouTube, FaceBook បានច្បាស់ល្អដោយវាបំពាក់ដោយអេក្រង់Super AMOLED ទំហំ 6.4អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD+ អមជាមួយអេក្រង់ Refresh 60hz ព្រមទាំងមានតម្លៃប្រកួតប្រជែងដែលអមមកជាមួយមុខងារពិសេសៗជាច្រើនដែលទូរស័ព្ទមានតម្លៃប្រហាក់ប្រហែលមិនទាន់មាន ទាំងរូបរាងរចនាមកបានស្រស់ស្អាតនិងពណ៍ស៊ីវិល័យ មានកាមេរ៉ា៤គ្រាប់ថតបានច្បាស់ថែមទាំងមានមុខងារExpert Camara ឆ្នាំងសាកថ្មSupper Dart សាកថ្មបានលឿនប្រើបានរយៈពេលយូរ និងកំលាំងរបស់វាប្រើបន្ទះឈីបQualcomm Snap Dragon 720G អមដោយ RAM 8G ទំហំផ្ទុករហូតដល់ 128GB ប្រើ Sim 2 និងអាចបន្ថែម MicroSD Card ព្រមទាំងប្រើ GPU Adreno 618 និងប្រតិបត្តិការOS: Adroid 10 គឺពិតជាគួរអោយចាប់អារម្មណ៍ និងទាក់ទាញមែនទែនសម្រាប់កញ្ចប់តម្លៃចន្លោះពី 300$ ទៅ400$ ទូរស័ព្ទ Realme 7 Pro គឺសាកសម្យបំផុតដែលនាំមកនូវលក្ខណៈពិសេសដូចដែលបានរៀបរាប់ខាងលើនេះ។
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League