ក្រុមហ៊ុនបានត្រលប់មកចូលក្នុងពិព័រណ៍ CES ២០២១ ជាមួយនឹងគំនិតថ្មីមួយចំនួនដូចជា Project Hazel ជាម៉ាសឆ្លាតវៃ(smart mask)ដែលត្រូវបានបង្កើតឡើងសម្រាប់យុគសម័យនៃការរាតត្បាតជំងឺនិង Project Brooklyn ដែលបង្កើតឡើងសម្រាប់ជាGaming ដោយមានអេក្រង់ OLED ទំហំ ៦០ អ៊ីញ។
- សម្រាប់ម៉ាស់ឆ្លាតវៃ (Project Hazel)
ម៉ាសនេះមើលទៅដូចជារ៉ូបម្យា៉ង ដែលត្រូវបានគ្របដណ្តប់លើមុខរបស់យើង តែវាត្រូវបានបំពាក់ដោយអំពូល RGB ហើយគម្របខាងមុខអនុញ្ញាតអោយគេមើលឃើញមាត់របស់យើងបាន។ ម្យា៉ងទៀត ម៉ាស់នេះក៏បានភ្ជាប់មកជាមួយនឹងមីក្រូហ្វូន(microphone) និងអូប៉ាល័រ (speaker) ដែលអាចពង្រីកសំលេងយើងបាន។ បន្ថែមពីនេះ វាក៏មានសមត្ថភាពការពារអ្នកប្រើប្រាស់ពីការឆ្លងជំងឺរាតត្បាត ដោយវាអាចច្រុះបាក់តេរី និងCO2 មិនអោយចូលមាត់ ឬច្រមុះយើង ដោយបង្កើតអោយមានខ្យល់អាកាសបរិសុទ្ធចូលវិញ ដែលវាមានប្រសិទ្ធភាពដូចនឹងម៉ាសវេជ្ជសាស្ត្រ N95 ដែរ។ ចំពោះអ្នកពាក់វ៉ែនតា វានឹងមិនមានបញ្ហាអ័ព្ទដែលគួរឱ្យរំខាន នៅពេលដែលយើងនៅខាងក្រៅដែលមានអាកាសធាតុត្រជាក់នោះទេ។ ម៉ាសនេះ ត្រូវបានសាកថ្មជាមួយនឹងបំពង់ខ្យល់ឌីស ដែលត្រូវបានអនាម័យជាមួយនឹងពន្លឺកាំរស្មីយូវី(UV)ពីប្រអប់សាករបស់វា។

- កៅអីសម្រាប់វីដេអូហ្គេម (Project Brooklyn)
Razer ធ្វើការរចនាកន្លែងអង្គុយ ដែលអាចដោះស្រាយរាល់តំរូវការសម្រាប់អ្នកលេងវីដេអូហ្គេម។ វាមានអេក្រង់ OLED រាងកោងទំហំ ៦០ អ៊ីញដែលអាចបត់ចូលទៅខាងក្រោយបានដូច ស្លាបមួយគូ។ វាមើលទៅដូចជាការប្រឌិតបែបវិទ្យាសាស្ត្រ។ គំនិតអភិវឌ្ឍកៅអីលេងហ្គេមនេះ នឹងធ្វើតេស្តជាមួយអត្តពលិកកំពូលៗ ដើម្បីស្វែងយល់ពីភាពងាយស្រួល និងការប្រើប្រាស់។

Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube