Razer Blade 15 មកជាមួយអេក្រង់ OLED 240Hz និង CPU Intel i9 12th gen
Razer បានបញ្ចេញកុំព្យូទ័រ Blade 15 ថ្មីមួយដែលវាជាកុំព្យូទ័រយួរដៃដំបូងគេក្នុងពិភពលោកដែលមានអេក្រង់ OLED 240 Hz ។ កុំព្យូទ័រយីហោហ្គេមមួយនេះបាន ...

Written by Vichea

05/05/2022

Razer បានបញ្ចេញកុំព្យូទ័រ Blade 15 ថ្មីមួយដែលវាជាកុំព្យូទ័រយួរដៃដំបូងគេក្នុងពិភពលោកដែលមានអេក្រង់ OLED 240 Hz ។ កុំព្យូទ័រយីហោហ្គេមមួយនេះបានមកជាមួយបន្ទះឈីបថ្មីគឺ Intel Core i9-12900H ជំនាន់ទី 12។

Blade 15 មកជាមួយបន្ទះបង្ហាញដែលភ្ជាប់មកជាមួយគុណភាពបង្ហាញ QHD ហើយក្រុមហ៊ុនបានអះអាងថាវាមានអត្រាឆ្លើយតប (response rate) 1 ms ។ វាក៏បំពាក់មកជាមួយអេក្រង់ 100% DCI-P3 color gamut និងកម្រិតពន្លឺ 400 nits ។ ជាមួយបន្ទះឈីប Intel ដែលភ្ជាប់ជាមួយ GPU Nvidia RTX 3070 Ti (សម្រាប់កុំព្យូទ័រយួរដៃ) ហើយ RAM 32GB ប្រភេទ DDR5 និងអង្គផ្ទុកទិន្នន័យ 1TB SSD អាចធ្វើឲ្យ Razer Blade 15 ក្លាយជាកុំព្យូទ័រយួរដៃមួយដែលខ្លាំងក្នុងចំណោមកុំព្យូទ័រផ្សេងទៀត។ វាក៏មានរន្ធដោត M.2 បន្ថែមសម្រាប់ការផ្ទុកកាន់តែច្រើន និងរន្ធដោត micro SD នៅខាងស្តាំដៃផងដែរ។

Razer ក៏បានរក្សា vapor chamber cooling ព្រោះវាមានប្រសិទ្ធភាពខ្ពស់ជាង បំពង់កំដៅ (Heat pipe) ដែលមាននៅលើម៉ូដែលធម្មតាដែលដំណើរការដោយ Core i7 ។ លើសពីនេះទៀត ដោយសារតែអ្នកលេងហ្គេមចូលចិត្ត RGB ដូច្នេះក្រុមហ៊ុនក៏បានរក្សាមុខងារនេះឲ្យនៅតែមានដដែល។

បើតាមមើលពីលក្ខណៈពិសេសទាំង​អស់​នេះយើងជឿជាក់ថាកុំព្យូទ័រ​យួរ​ដៃនេះអាចនឹងមានសមត្ថភាពក្នុងការអូសការងារធ្ងន់ៗជាច្រើនផងដែរ។ កុំព្យូទ័រ​យួរ​ដៃនេះនឹង​ត្រូវ​បានដាក់លក់​នៅ​ដើម​ត្រីមាស​ទី 4 ឆ្នាំ 2022 ដែលត្រូវនឹងពេល Black Friday និង Christmas។ Blade 15 ត្រូវបានកំណត់លក់ក្នុងតំលៃ $ 3,499.99 ។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …