ទោះបីជាមានការខិតខំប្រឹងប្រែងពីក្រុមហ៊ុនដូចជា Samsung និង Xiaomi ក៏ដោយ តែគេឃើញថាទូរស័ព្ទថ្លៃៗទើបអាចមានការគាទ្រំ5G។ ប៉ុន្តែចាប់ផ្តើមនៅឆ្នាំនេះ យើងទំនងជាឃើញមានលក្ខណៈពិសេសកែប្រែមួយចំនួន ដោយនឹងមានទូរស័ព្ទដែលមានតំលៃសមរម្យជាងមុន ដោយសារការណែនាំពីបន្ទះឈីប Snapdragon 480 ថ្មីរបស់ក្រុមហ៊ុន Qualcomm ដែលនឹងត្រូវបំពាក់នៅម៉ូដឹមX51 (modem)ថ្មី។ ម៉ូដឹមX51 នឹងអាចដំណើរការគាំទ្រ mmWave និង Sub-6GHz ហើយវាក៏អាចដំណើរត្រូវគ្នានឹងបណ្តាញ 5G ដែលកំពុងប្រើសព្វថ្ងៃ។ នៅក្នុងការសាកល្បងក្រុមហ៊ុន Qualcomm បាននិយាយថា X51 បានបង្កើតល្បឿនទាញយក(download speeds)ប្រមាណជាង 2.5 Gbps តាមរយៈការភ្ជាប់ 5G ។ ការផ្ទុកឡើងអតិបរមាទទួលបាន ៦៦០ Mbps ។

ម៉ូដឹម(modem)គឺមិនមានភាពរអាក់រអួលទេនៅពេលដែលតភ្ជាប់ជាមួយនឹងប្រព័ន្ធLTE ដោយវាផ្តល់នូវល្បឿនទាញយកប្រហែលជា 800 Mbps ។ ជាក់ស្តែងយើងនឹងមិនទទួលបានលក្ខណៈបែបសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ប៉ុន្តែវាបានផ្តល់ឱ្យយើងនូវសេវា 5G រហ័សជាមុន និងមានតំលៃសមរម្យផងដែរ។ ម្យា៉ងទៀត ម៉ូឌឹមប្រភេទថ្មីនេះ មិនត្រឹមតែមានសមត្ថភាពខ្លំាង តែវាមានបន្ទះឈីបដែលទាន់សម័យមួយ ដែលក្រុមហ៊ុន Qualcomm បានបង្កើតឡើងចុងក្រោយបង្អស់ នោះគឺបន្ទះឈីប Snapdragon 480 ដែលផលិតឡើងដោយមាន 8nm និងសមាសធាតុCPUនិងGPU ថ្មី។ ក្រុមហ៊ុន Qualcomm ក៏បានអះអាងថា 480 ផ្តល់នូវដំណើរការល្អជាងឈីបជំនាន់មុនរបស់វាដែលមានដល់ទៅ 100 ភាគរយ។

សម្រាប់បន្ទះឈីបសេ៊រីថ្មី វាមានការគាំទ្រBluetooth 5.1, បច្ចេកវិទ្យាWiFi ៦ និងបច្ចេកវិទ្យាសាករហ័ស ៤(Quick Charge 4+ standard)របស់ក្រុមហ៊ុន Qualcomm ដែលធ្វើអោយការសាកលឿនជាងមុន ប្រសិនបើយើងមានpower adapterដូចគ្នា។ វាក៏មានimage signal processor ថ្មី មានន័យថាវាអាចចាប់យករូបភាពនិងវីដេអូពីកាមេរ៉ាចំនួន ៣ ក្នុងពេលតែមួយ។ យ៉ាងណាមិញ គេនៅត្រូវការតេស្តសាកល្បងជាច្រើនដងទៀត ដើម្បីអោយច្បាស់ថា បន្តះឈីបនេះពិតមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រើប្រាស់។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube