ក្រុមហ៊ុន Qualcomm កំពុងធ្វើការជួសជុលប្រព័ន្ធសំលេងឥតខ្សែជាមួយក្រុមហ៊ុន Snapdragon
ក្រុមហ៊ុន Qualcomm កំពុងធ្វើការជួសជុលប្រព័ន្ធសំលេងឥតខ្សែជាមួយក្រុមហ៊ុន Snapdragon

Written by Dorn Visal

03/05/2021

នៅពេលដែលឧស្សាហកម្មនេះបន្តផ្លាស់ប្តូរទៅជាប្រព័ន្ធសំលេងឥតខ្សែ (wireless audio) ខណៈពេលនេះក្រុមហ៊ុន Qualcomm កំពុងមានផែនការដើម្បីធ្វើឱ្យគុណភាពសម្លេងនៅលើកាសប៊្លូធូសស្តាប់ទៅដូចជាសម្លេងដែលអ្នកធ្លាប់បានស្តាប់ដោយប្រើខ្សែរ។

ស្ដង់ដារថ្មីដែលគេហៅថា Snapdragon Sound ត្រូវបានរចនាឡើងដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពសម្លេងដែលអ្នកទទួលបានពីឧបករណ៍ចល័តភ្ជាប់ទៅនឹងកាសឥតខ្សែនាពេលបច្ចុប្បន្ននេះ។ ខណៈពេលដែលវាហាក់ដូចជាគោលដៅដ៏ធំមួយ លោក James Chapman អនុប្រធានផ្នែកសម្លេងតន្ត្រី បាននិយាយថា Snapdragon Sound ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសម្លេងដែលមានគុណភាពខ្ពស់ និងប្រព័ន្ធសំលេងប្រើប្រាស់ខ្សែដែលមានគុណភាពខ្ពស់ដោយមិនចាំបាច់លះបង់ភាពងាយស្រួលនៃឧបករណ៍ឥតខ្សែនាពេលបច្ចុប្បន្ននេះទេ។

បច្ចេកវិទ្យា​ Snapdragon Sound’s core បានទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធដំណើរការទូរស័ព្ទចល័ត(mobile processors) ចុងក្រោយរបស់ក្រុមហ៊ុនហើយរួមបញ្ចូលគ្នាជាមួយប្រព័ន្ធប៊្លូធូសដែលក្រុមហ៊ុន Qualcomm អះអាងថាមានតម្លៃទាបជាងគូប្រជែងរបស់ខ្លួនរហូតដល់ទៅ 45% ដែលផ្តល់ជូននូវសម្លេង 24-bit និង96kHz ដែលមានគុណភាពខ្ពស់។

នៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុន Xiaomi បានចុះហត្ថលេខារួចហើយដើម្បីបង្កើតទូរស័ព្ទចល័តថ្មីយ៉ាងតិចមួយដែលមានបំពាក់នូវសំឡេង Snapdragon Sound ខណៈដែល Audio-Technica បានថ្លែងថាខ្លួនក៏នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Qualcomm ផងដែរដើម្បីគាំទ្រដល់ Snapdragon Sound នៅលើផលិតផលមួយចំនួនដែលនឹងមកដល់។ ហើយនាពេលអនាគតក្រុមហ៊ុន Qualcomm សង្ឃឹមថានឹងគាំទ្រនៅលើទូរស័ព្ទចល័តជាច្រើនប្រភេទដែលនឹងត្រូវបានសម្គាល់ដោយផ្លាកសញ្ញា Snapdragon Sound រួមមានទូរស័ព្ទ, tablets, laptops, នាឡិកាដៃ smartwatches និងរបស់ជាច្រើនទៀតផងដែរ។

ប្រភព៖ gizmodo

ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …