នៅក្នុងពិភពទូរស័ព្ទ ដំណោះស្រាយសាកថ្មលឿនកំពុងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចេកវិទ្យាដែលមានការរីកចម្រើនមិនគួរឱ្យជឿ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បន្ទាប់ពី OPPO បានប្រកាសពីបច្ចេកវិទ្យាសាកថ្មលឿន 125W មួយរយៈមក ឥឡូវនេះកាន់តែលឿនជាងមុនទៀត ដោយក្រុមហ៊ុនQualcommនឹងបញ្ចេញនូវទូរស័ព្ទដែលអាចសាកថ្មក្នុងកម្រិត 150W ក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីចេញស្មាតហ្វូនដំបូងរបស់ខ្លួនកាលពីខែកក្កដាកន្លងទៅ Qualcommកំពុងបង្កើតបន្ទះឈីបដែលផ្តល់ការគាំទ្រសម្រាប់ល្បឿនរហូតដល់ 150W ដោយបន្ទះឈីបនេះត្រូវបានគេហៅថា Snapdragon 8 Gen 1 ខណៈវានឹងចេញផ្សាយនៅចុងឆ្នាំ 2021 នេះ។

យ៉ាងណាមិញ ក្រុមហ៊ុនបានបញ្ជាក់ថា ការសាកថ្មក្នុងល្បឿន125W អាចបញ្ចូលថ្មស្មាតហ្វូនដល់ 100 ភាគរយក្នុងរយៈពេលតិចជាង 20 នាទី។ ម៉្យាងវិញទៀត Digital Chat Station បានអះអាងថា បច្ចេកវិទ្យាសាកថ្មលឿន 150W ថ្មីនឹងអាចអោយគេសាកថ្មដោយចំណាយពេញត្រឹមតែ 10 នាទី។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports