ក្រុមហ៊ុន Caviar របស់ប្រទេសរុស្ស៊ីដែលគេស្គាល់ថាជាក្រុមហ៊ុនផលិត និងកែច្នៃឧបករណ៍ទំនើបៗ ពេញនិយមជាច្រើននឹងមានតម្លៃថ្លៃ បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងបញ្ចេញនូវ AirPods Max ដែលមានលក្ខណៈពិសេសជាមួយនឹង “មាសសុទ្ធ” ដែលតម្លៃខ្ពស់រហូតដល់ $108,000 នៅក្នុងឆ្នាំ ២០២១ ។
ការរចនា AirPods Max នេះមានពីរពណ៌គឺពណ៌ស និងខ្មៅដោយពណ៌នីមួយៗគឺមានតែមួយនៅទូទាំងពិភពលោក។ កាសនីមួយៗបានរចនាមកស្រោបដោយមាសសុទ្ធមើលទៅឆើតឆាយ ផលិតឡើងសម្រាប់អតិជនលំដាប់កំពូល។
ហើយនាពេលកន្លងថ្មីៗនេះក្រុមហ៊ុន Caviar ក៏ទើបតែបានណែនាំនូវទូរស័ព្ទ iPhone 12 Pro ស្រោបមាសដែលមានតម្លៃកប់ពពក ព្រមទាំងបន្ទះសៀគ្វីកុំព្យូទ័ររបស់ Apple, ឧបករណ៍លេងហ្គេម PlayStation , សំបកទូរស័ព្ទ នាឡិកា និងវត្ថុអនុស្សាវរីយ៍ជាច្រើនដែលស្រោបដោយមាសនិងមានតម្លៃថ្ងៃកប់ពពក។
ប្រភព៖ macrumors
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia