សមរភូមិ PlayerUnknown ត្រៀមនឹងឈានចូលដល់រដូវកាលទី ១០ របស់ខ្លួន ហើយវានឹងទទួលបានផែនទីថ្មីកាន់តែតូច និងទាក់ទាញជាងមុនដើម្បីជាការអបអរសាទចំពោះរដូវកាលថ្មីផងដែរ។ ផែនទីថ្មីនេះមានឈ្មោះថា Haven ហើយវាគ្រោងនឹងភ្ជាប់មកជាមួយលក្ខណៈពិសេសជាច្រើនដែលមិនមាននៅក្នុងផែនទី PUBG ពីមុនរួមទាំងក្រុម AI, ក្រុមទ័ពអាកាស, រថពាសដែកពាសដែក, ក្រុមការពារឃ្លាំង និងបានរចនាឡើងកាន់តែតូចជាងមុនសម្រាប់អ្នកលេង ៣២ នាក់ក្នុងការប្រកួតនីមួយៗ។
Haven អាចជាផែនតូចបំផុតរបស់ PUBG ដែលមានចម្ងាយ 1×1 Km សម្រាប់ផែនដំបូងរបស់វា 8×8 Km ផែនទីនៅតែធំដដែលតាមស្តង់ដារនៃហ្គេមភាគច្រើន។ Haven គឺជាទីក្រុងឧស្សាហកម្មដែលរីកដុះដាលពោរពេញទៅដោយរោងចក្រអគារខ្ពស់ៗ និងជាកន្លែងដែលមានប្រជាជនរស់នៅ។ ផែនទីនេះបង្កើតឡើងមកមានព្រះអាទិត្យរះដែលធ្វើឱ្យទីក្រុងនេះមានអារម្មណ៍ប្លែកបែបធម្មជាតិពិតៗ។
PUBG រដូវកាលទី ១០ ថ្មីនេះត្រូវបានកំណត់នឹងចាប់ផ្តើមនៅលើ Windows PC នៅថ្ងៃទី ១៦ ខែធ្នូ និងនៅលើឧបករណ៍ផ្សេងៗនៅថ្ងៃទី ១៧ ខែធ្នូ។
ប្រភព៖ mashable
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia