ការអាប់ដេត PUBG Mobile 2.0 បានដំណើរការហើយ ដែលជាការអាប់ដេតដ៏សំខាន់មួយសម្រាប់អ្នកចូលចិត្តលេងទាំងអស់ទូទាំងពិភពលោក ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ្នកគាំទ្រវីដេអូហ្គេមនេះមួយចំនួនមានការរីករាយ និងភាពរំភើបយ៉ាងខ្លាងជុំវិញការអាប់ដេតដែលនឹងមកដល់ ជាពិសេសជាមួយនឹងការចេញផ្សាយបេតា (beta)។
វីដេអូខ្លីៗដែលចេញពីគណនីផ្លូវការ និងការចេញផ្សាយ Patch notes បានជំរុឲ្យហ្គេមនេះមានការគាំទ្រកាន់តែខ្លាំងឡើង។ ការចេញផ្សាយជាផ្លូវការនៃផែនទី Livik និងការសហការជាមួយ Evangelion ប្រហែលជាការចាប់អារម្មណ៍ចម្បងរបស់អ្នកលេងហ្គេម។
អ្នកអភិវឌ្ឍន៍ហាក់ដូចជាបានឆ្លើយនូវអ្វីដែលអ្នកលេងអាចទន្ទឹងរង់ចាំពីការអាប់ដេតនាពេលខាងមុខ ទោះបីជាកាលបរិច្ឆេទចេញផ្សាយនៅតែមិនទាន់ដឹងក៏ដោយ។
ការអាប់ដេត PUBG Mobile 2.0 រំពឹងថានឹងមកដល់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS នៅប៉ុន្មានថ្ងៃទៀត

ទោះបីជាអ្នកអភិវឌ្ឍន៍មិនបានប្រកាសកាលបរិច្ឆេទចេញផ្សាយសម្រាប់ការអាប់ដេត PUBG Mobile 2.0 ក៏ដោយ ក៏មានការលេចធ្លាយជាច្រើនជុំវិញរឿងនេះ។
យោងតាមអ្នករុករកឯកសារដ៏លេចធ្លោម្នាក់ឈ្មោះ Lucky Man មាននិយាយថា ការអាប់ដេត 2.0 នឹងចាប់ផ្តើមចេញនៅថ្ងៃទី 11 ខែឧសភា ឆ្នាំ 2022 ហើយនឹងអាចចូលប្រើបានសម្រាប់អ្នកលេងនៅលើប្រព័ន្ធប្រតិបត្តិការទាំងអស់ត្រឹមថ្ងៃទី 13 ខែឧសភា ឆ្នាំ 2022។

ក្នុងពេលជាមួយគ្នានេះ ការអាប់ដេតគួរតែមានសម្រាប់អ្នកលេងនៅថ្ងៃទី 13 ខែឧសភា នៅម៉ោងដូចខាងក្រោម៖
- App Store៖ 1 ព្រឹក UTC
- Google Play Store: 4 ព្រឹក UTC
- APK នៅលើគេហទំព័រផ្លូវការ៖ 1:45 ព្រឹក UTC
វាជាការសំខាន់ក្នុងការកត់សម្គាល់ថាទាំងនេះគ្រាន់តែជាការលេចធ្លាយប៉ុណ្ណោះ ។ អ្នកអភិវឌ្ឍន៍មិនទាន់បានប្រកាសអំពីកាលបរិច្ឆេទនៃការមកដល់ជាផ្លូវការសម្រាប់ Patch នេះនៅឡើយទេ។
កំណត់ចំណាំសម្រាប់ Patch ថ្មី PUBG Mobile 2.0
ការផ្លាស់ប្តូរសំខាន់ៗមួយចំនួននៅក្នុងការអាប់ដេតមានដូចខាងក្រោម៖
- កំណែផ្លូវការថ្មីទាំងអស់របស់ Livik ជាមួយនឹងតំបន់ themed រួមជាមួយការបង្កើនចំនួនយានជំនិះគ្រប់ទិសទី និងកញ្ចប់ដំឡើងអាវុធ XT និងមុខងារលេងហ្គេមផ្សេងទៀត។
- Evangelion Theme Mode
- Graffiti និង Emotes នឹងត្រូវបានបញ្ចូលចូលគ្នា។
- សត្រូវដែលលាក់ខ្លួនក៏អាចត្រូវបានសម្គាល់ដោយសារជាសំឡេងរហ័សផងដែរ។
- ការផ្លាស់ប្តូរប្រព័ន្ធលំដាប់ (tier) ទៅពណ៌ទង់ដែង និងប្រាក់។
- មុខងារ Emergency Pickup នៅលើ Miramar និង Erangel.
- ការកែលម្អសារក្នុងហ្គេម។
ប្រភព៖ Sportskeeda