ការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅលើPlayStation 5 របស់សូនីហាក់ដូចជាបានដោះស្រាយបញ្ហាធំមួយចំពោះហ្គេមដែលមានversionខុសគ្នានៅលើconsole។ ការធ្វើបច្ចុប្បន្ននេះ វានឹងធ្វើឱ្យមានភាពកាន់តែច្បាស់ទៅដល់អ្នកលេងហ្គេម ដោយវានឹងជូនដំណឹងនៅពេលដែលហ្គេមរបស់អ្នកលេងជាversion សម្រាប់PlayStation 4 ហើយវាក៏នឹងបង្ហាញversionចុងក្រោយដល់អ្នកប្រើប្រាស់ សម្រាប់អោយពួកគេធ្វើការទាញយកនៅលើ PS5 បាន។

ម្យា៉ងទៀត ការធ្វើបច្ចុប្បន្នភាព គឺមានគោលបំណងដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញរវាងversionថ្មីនៅលើPS5 និងversionចាស់នៅលើPS4 ដែលតែងតែកើតឡើង និងបង្កភាពធុញទ្រាន់ដល់អ្នកប្រើប្រាស់ នៅពេលដែលវីដេអូហ្គេមversionចាស់ ត្រូវបានលេងនៅលើPS5 ដែលពេលខ្លះវាមិនដំណើរបានល្អ។ តែឥឡូវនេះ គេអាចលេងវីដេអូហ្គេមP4-version នៅលើPS5 ឬមួយធ្វើការអាបដេតហ្គេមនោះទៅកាន់PS5-versionថ្មីតែម្តង។

បន្ថែមពីនេះ បច្ចុប្បន្នភាពថ្មីនេះទំនងជានឹងមានប្រយោជន៍ជាពិសេសនាពេលអនាគត ព្រោះអ្នកអភិវឌ្ឍន៍កម្មវិធីកាន់តែច្រើនឡើងបន្តបញ្ចេញវីដេអូហ្គេមversionថ្មីសម្រាប់PS5 ដែលនេះវានឹងធ្វើការផ្តល់ជូនដំណឹងដល់អ្នកលេងទំាងអស់អោយដឹងពីការទាញយក និងអាបដេតហ្គេមរបស់ខ្លួនសម្រាប់versionថ្មី។
Source: www.theverge.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube