ការដាក់បង្ហាញជាលើកដំបូងទាំង PS5 និង Xbox Series X បានអោយឃើញថាម៉ាស៊ីនទាំងនេះជាប្រភេទម៉ាស៊ីនលេងហ្គេមដែលខ្លាំងដាច់គេនាពេលបច្ចុប្បន្ននេះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុន Sony Entertainment Interactive បានបង្ហើបអំពីការផលិត PS5 Pro ថ្មីដែលកាន់តែខ្លាំងជាងមុនទៅទៀត។ បើយោងតាមរយៈប៉ាតង់របស់ក្រុមហ៊ុន Sony បានពិពណ៌នាអំពីGame Console មួយដែលនឹងរួមបញ្ចូលកាតក្រាហ្វិកចំនួនពីរដែលស្រដៀងនឹងការបង្កើតកុំព្យូទ័រហ្គេម។
GPU នីមួយមានមុខងារផ្សេងគ្នាដោយ GPUទី១ ធ្វើការ Render Graphic ខណៈពេល GPU ទី២ ធ្វើការចាប់យកយឺតដើម្បីបញ្ចេញរូបភាព ដើម្បីផ្តល់នូវគុណភាពបង្ហាញ និងframeratesមានគុណភាពខ្ពស់បំផុត ដើម្បីការលេងហ្គេមដែលផ្តល់នូវវីដេអូហ្គេមកម្រិត 4K នឹងមានល្បឿន 120fps បានរលូនផងដែរ។
គួរបញ្ចាក់ផងដែរថាពត៌មាននេះនៅមិនទាន់ច្បាស់ថា Sony នឹងបង្កើតវាបានឬយ៉ាងនោះទេ គឺគ្រាន់ជាការធ្វើប៉ាតង់ក្នុងការផលិតឧបករណ៍នេះតែប៉ុណ្ណោះ។
ប្រភព៖ collider
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia