ត្រឹមតែ 12ម៉ោង PS5 ទទួលបានការកម្មង់លើសចំនួននៃការកម្មង់ PS4 មួយសប្តាហ៍
PS5 ទទួលបានការកម្មង់ជាច្រើនក្នុងរយៈពេល​ 12ម៉ោង លើសចំនួននៃការកម្មង់ PS4 រយៈពេលមួយសប្តាហ៍នៅសហរដ្ឋអាមេរិក

Written by Dorn Visal

10/28/2020

លោក Jim Ryan នាយកប្រតិបត្តិផ្នែកកំសាន្តរបស់ក្រុមហ៊ុនSony បាននិយាយថា តម្រូវការ PlayStation 5 ហាក់ដូចជា “គួរឱ្យកត់សម្គាល់” ដោយផ្អែកលើចំនួនការបញ្ជាទិញជាច្រើននៅសហរដ្ឋអាមេរិក។

លោក Ryan បាននិយាយទៅកាន់សារពត៌មានReuters អំពីតម្រូវការរបស់អតិថិជនទៅលើ PS5 កាលពីថ្ងៃទី ២៧ ខែតុលាថា“ PS5 មានតម្រូវការជាច្រើនដូចដែលបានបង្ហាញចំនួននៃការបញ្ជាទិញជាមុនពិតជាគួរឱ្យកត់សម្គាល់ណាស់” លោកបានបន្ថែមថាក្រុមហ៊ុន Sony ទទួលបានការបញ្ជាទិញ PS5s ជាច្រើនគ្រឿងក្នុងរយៈពេល ១២ ម៉ោងដំបូងនៃការបញ្ជាទិញនៅសហរដ្ឋអាមេរិក ដែលទិន្នន័យនេះស្មើនឹងការបញ្ជាទិញ PS4 រយៈពេលមួយសប្តាហ៍ឯណោះ  ខណពេលដែលលោកមិនទាន់បានប្រាប់ជាក់លាក់អំពីតួលេខច្បាស់លាស់ណាមួយអំពីចំនួននៃការបញ្ជាទិញរបស់ PS5 នៅឡើយ។ 

ទាំងនេះបញ្ជាក់ថា PS5s មានសន្ទុះនិងតម្រូវការច្រើនជាង PS4s បើយោងតាមក្រុមហ៊ុន Sony។ លោកក៏បានបន្ថែមថាក្រុមហ៊ុន Sony កំពុងប្រឹងប្រែងធ្វើការជាខ្លាំងដើម្បីបំពេញតម្រូវការរបស់អតិថិជន។

PS5 Unboxing Video

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …