ហ្គេមទាំងនេះគឺ Free សម្រាប់អតិថិជន PS + នៅខែមករាឆ្នាំ ២០២១
ក្រុមហ៊ុនសូនីបានបង្ហាញហ្គេមលេងឥតគិតថ្លៃសម្រាប់អតិថិជន PlayStation Plus នៅខែមករាឆ្នាំ ២០២១ ដែលមានដូចជា

Written by Dorn Visal

01/04/2021

ក្រុមហ៊ុនសូនីបានបង្ហាញហ្គេមលេងឥតគិតថ្លៃសម្រាប់អតិថិជន PlayStation Plus នៅខែមករាឆ្នាំ ២០២១ ដែលមានដូចជា៖ Maneater,
Shadow of the Tomb Raider និង GreedFall ។

សមាជិកក្រុម PlayStation Plus នឹងទទួលបានចំណងជើង PS4 ចំនួនពីរគឺ action-adventure Shadow of the Tomb Raider និងaction RPG Greedfall នៅថ្ងៃអង្គារទី ៥ ខែមករានេះ។ ហើយនៅថ្ងៃដដែលម្ចាស់ PS5 ដែលមានសមាជិកភាព PlayStation Plus អាចលេង RPG Maneater ដោយឥតគិតថ្លៃផងដែរ។

ហើយប្រសិនបើអ្នកបានទិញ PS5 ជំនាន់ថ្មីរបស់ Maneater នៅពីរបីសប្តាហ៍ចុងក្រោយនេះក្រុមហ៊ុន Sony និងចេញសំណងវិញ។

សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Sony បានរាយការណ៍ថា ” ក្នុងនាមជាអតិថិជនរបស់ PlayStation Plus យើងនឹងសងប្រាក់ថ្លៃទិញផលិតផលនេះទៅគណនី PlayStation របស់អ្នកវិញ។ ការធ្វើបែបនេះនឹងមិនមានផលប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការលេងហ្គេមទេព្រោះយើងមិនបានដកហ្គេមចេញពីបណ្ណាល័យរបស់អ្នកទេ ” ។

ប្រភព៖ eurogamer
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …