Predator Triton 300 SE គឺជាកុំព្យូទ័រយួរដៃលេងហ្គេមដំបូងបង្អស់ដែលបានបើកដំណើរការនៅក្នុងប្រទេសប្រេស៊ីលជាមួយនឹងប្រព័ន្ធដំណើរការ Intel ជំនាន់ទី ១១ ។ ម៉ូឌែលនេះក៏មានបំពាក់នូវអេក្រង់ទំហំ 6GB GDDR6 GeForce RTX 3060, អង្គផ្ទុកទិន្នន័យទំហំ 1TB ប្រភេទ SSD, ទំហំ 24GB និងអេក្រង់ទំហំ 144Hz ។ ឥឡូវផលិតផលនេះអាចរកទិញបាននៅលើគេហទំព័រផ្លូវការរបស់ Acer ហើយមានតម្លៃ ១៤,៩៩៩ ដុល្លារ។

កុំព្យូទ័រយួរដៃលេងហ្គេមនេះត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core i7-11370H Quad Core ដែលមិនធ្លាប់មានពីមុនមក។ កញ្ចប់អេក្រង់ទំហំ ១៤ អ៊ីញប្រភេទ Full HD និង ១៤៤Hz IPS ដែលធ្វើឱ្យ Predator Triton ៣០០ SE ​នេះល្អសម្រាប់អ្នកលេងហ្គេម ដែលចង់ផ្សងព្រេង

ការរចនានិងទំងន់របស់វាក៏ទាក់ទាញការចាប់អារម្មណ៍ផងដែរ ព្រោះថាPredator Triton នេះមានកម្រាស់ត្រឹមតែ ១៧.៩ មីល្លីម៉ែត្រនិងទម្ងន់ ១,៩ គីឡូក្រាម ដែលមានតួដែកទាំងអស់។ ថ្មរបស់វាអាចដំណើរការរហូតដល់ទៅ ១០ ម៉ោងអាស្រ័យលើការប្រើប្រាស់។ លើសពីនេះទៀត ម៉ូដែលនេះប្រើកង្ហារម៉ាស៊ីនត្រជាក់ Acer AeroBlade 3D ជំនាន់ទី ៥ ដែលប្រើប្រាស់នូវស្លាបដែក ៨៩.០៨ ម.ម និងការរចនាស្លាបបាសដែលអនុញ្ញាតឱ្យស្រូបយកខ្យល់បានកាន់តែច្រើន

ទាក់ទងនឹងការភ្ជាប់ឧបករណ៍ Predator Triton 300 SE មានកន្លែងភ្ជាប់Thunderbolt 4, USB 3.2 Gen 2 និង HDMI 2.1 រួមទាំងពន្លឺនៅខាងក្រោមក្តារKeyboard ផងដែរ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports