Power Bankឥតខ្សែ ឈ្ម៉ោះ PowerCore Magnetic 5K របស់Anker មានលក្ខណៈពិសេសខុសពីការរចនាpowerbank ធម្មតា ដោយមានថាមពលថ្ម ៥០០០ mAh និងអំពូលភ្លើងសូចនាករ LED(LED indicator light) ដើម្បីឲ្យអ្នកប្រើប្រាស់បានដឹងថា ថាមពលនៅសល់ប៉ុន្មាននៅក្នុងឧបករណ៍Power Bank។ លើសពីនេះទៀត ឧបករណ៍នេះរួមបញ្ចូលទាំងរន្ធដោតUSB-C សម្រាប់សាកជាមួយខ្សែ។ សមត្ថភាពផ្ទុកបាន5000mAh អាចជាការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសសម្រាប់ការសាកiPhone 12 ខ្នាតតូច។ ទោះជាយ៉ាងណាក៏ដោយ ដូចជាឧបករណ៍នេះមិនត្រូវបានបញ្ជាក់ដោយ MagSafe នោះទេ ដោយវានូវមានកម្រិតនៅឡើយ។

ខណៈពេលដែលឧបករណ៍សាកផ្ទាល់ខ្លួនរបស់Apple អាចសាកថ្មទូរស័ព្ទ iPhone ជាមួយនឹងទិន្នផលថាមពល 15W, ស្របពេលដែលPowerCore អាចសាកក្នុងកម្រិត ថាមពល 5W ទាបជាង ដែលនេះវាមានល្បឿនយឺត។ Power Bank របស់Anker នេះ អាចឆក់ជាប់នៅខាងក្រោយទូស័ព្ទតែម្តង ដោយគេមិនចាំបាច់ត្រូវការខ្សែរ ឬកាន់ជាប់នោះទេ ក៏ប៉ុន្តែPower Bank នេះមិនសមត្ថភាពបានផ្តល់នូវអត្ថប្រយោជន៍ដូចនឹងនឹង MagSafe របស់Apple។

Apple ត្រូវបានគេនិយាយថា បានបង្កើតគ្រឿងបន្លាស់ថ្ម MagSafe ផ្ទាល់ខ្លួនសម្រាប់ទូរស័ព្ទ iPhone ហើយនេះអាចសាកបាន15W ដែលនេះសាកថ្មបានលឿននិងលឿនជាងមុន។ ឧបករណ៍ដែលបានរៀបរាប់ខាងលើរបស់អេបផល ត្រូវបានផ្តល់ជាឯកសារយោងដំបូងនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5 ប៉ុន្តែសេចក្តីយោងនេះត្រូវបានដកចេញភ្លាមៗ។ រហូតមកដល់ពេលនេះ ឧបករណ៍សាកថ្មរបស់Anker មើលទៅដូចជាផលិតផលមួយ សម្រាប់ការសាកឥតខ្សែដែលងាយស្រួលជាងមុន។
source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube