ទូរស័ព្ទដៃរបស់អ្នកប្រែក្លាយជាកូនសោរឡាន?
ក្រុមហ៊ុនឡានPolestar ទើបតែអនុវត្តតាមក្រុមហ៊ុន Tesla ដោយការដោះសោឡានតាមរយៈកម្មវិធីApp

Written by Heaur

05/05/2021

ក្រុមហ៊ុនឡានPolestar ទើបតែអនុវត្តតាមក្រុមហ៊ុន Tesla ដោយការដោះសោឡានតាមរយៈកម្មវិធីApp។ ក្រុមហ៊ុនផលិតរថយន្តនេះកំពុងតែធ្វើការផ្លាស់ប្តូរ Polestar 2 ធ្វើឱ្យទាន់សម័យជាមួយនឹងមុខងារសោរបេតាឌីជីថល(beta Digital Key) ដែលអាចដោះសោរថយន្តបានតាមរយៈកម្មវិធីក្នុងទូរស័ព្ទរបស់អ្នក។ ឡានអគ្គីសនីរបស់ក្រុមហ៊ុននេះអាចស្គាល់ពីកម្មវិធីក្នុងទូរស័ព្ទ ដោយវាមានភ្ជាប់មកជាមួយSensor​Bluetooth ចំនួន១៨ ហើយវានឹងអនុញ្ញាតឱ្យអ្នកប្រើចូលឡានដោយមិនចាំបាច់បើកកម្មវិធីឬប៉ះលើផ្ទៃនៃអេក្រង់ទូរស័ព្ទដៃឡើយ។

ក្រុមហ៊ុនក៏បានបន្ថែមនូវការធ្វើបច្ចុប្បន្នភាពមួយចំនួន ដែលនាំមកនូវការកែលម្អជាក់ស្តែង រួមមានការបញ្ចៀសកំដៅថ្ម (battery pre-heating), ការគណនាចម្ងាយនិងការគាំទ្រកាន់តែប្រសើរសម្រាប់ការសាកថ្មដោយឥតខ្សែសម្រាប់ទូរស័ព្ទថ្មីដែលមានធាតុម៉ាញេទិក។

ឥឡូវនេះកម្មវិធីPolestar app មានការត្រួតពិនិត្យយានបេតា ដូចជាការចាក់សោពីចម្ងាយនិងការត្រួតពិនិត្យអាកាសធាតុ។ អ្នកអាចពិនិត្យមើលស្ថានភាពថ្មរបស់អ្នកផងដែរ។ បែតានេះនឹងត្រូវបានតំឡើងអោយPolestar 2 ទាំងមូល ដោយភ្ជាប់មកជាមយយនឹងលក្ខណៈពិសេសជាច្រើនទៀតដែលនឹងមកដល់នាពេលអនាគត។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …