ក្រុមហ៊ុន Nintendo នឹងប្រារព្ធខួបលើកទី ២៥ នៃហ្គេម Pokemon របស់ខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ ហើយក្រុមហ៊ុននឹងចាប់ផ្តើមពិធីនេះជាថ្មីម្តងទៀតជាមួយនឹងព្រឹត្តិការណ៍ថ្មីៗជាច្រើនទៀត។ ក្នុងនោះក្រុមហ៊ុន Nintendo ក៏មានកិច្ចសហការជាមួយយីហោសម្លៀកបំពាក់ដ៏ល្បីឈ្មោះ Levi’s ដូច្នេះប្រសិនបើអ្នកចង់បន្ថែមសំភារៈថ្មីនៅលើហ្គេម Pokemon ដូចជាខោអាវរបស់អ្នកឥឡូវនេះជាពេលវេលាដ៏ល្អ។ Levi’s x Pokemon បានដាក់លក់តាមអ៊ិនធឺរណែត និងតាមហាងនានានៅថ្ងៃនេះដោយផ្តល់ជូននូវខោខូវប៊យ អាវ និងជាច្រើនទៀតដែលមានបំពាក់នូវហ្គេន ១ និងតួអង្គតាមបែបបុរាណរបស់ពួកគេ។
ប្រិយមិត្តនៃហ្គេមនេះក៏មានការងឿងឆ្ងល់ជាខ្លាំងនៅពេលដែលបានឃើញរូបភាពខ្លីៗសម្រាប់ការសហការនេះត្រឡប់មកវិញនៅកាលពីខែមករា ហើយឥលូវនេះសម្លៀកបំពាក់ប្រេន Levi’s ពេញរបស់ហ្គេម Pokemon ត្រូវបានបង្ហាញជាផ្លូវការ ហើយសម្លៀកបំពាក់ទាំងនោះពិតជាគួរអោយទាក់ទាញណាស់។
ប្រភព៖ gamespot
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia