កម្មវិធីហ្គេមPokémonសេ៊រីថ្មីតាមគម្រោងអាចនឹងត្រូវចេញផ្សាយនូវដើមឆ្នាំក្រោយ ដោយថ្ងៃនេះក្រុមហ៊ុន Nintendo បានប្រកាសថាPokémon Legends: Arceus នឹងត្រូវបានដាក់បង្ហាញនៅលើ Nintendo Switch នៅថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២២ ខណៈដែលហ្គេមនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកុម្ភៈ។

Pokémon Legends: Arceus ​នេះដូចជាទទួលបានការផ្លាស់ប្តូរដ៏ធំមួយសម្រាប់សិទ្ធិអាជីវកម្ម។ បន្ថែមពីនេះ ទីកន្លែងថ្មីនិងបទពិសោធក៏មើលទៅអាចនឹងមានភាពរលូនច្រើនជាមុន បើប្រៀបធៀបទៅនឹងហ្គេមធំៗ។ ក្រុមហ៊ុន Nintendo និយាយថាអ្នកលេងធ្វើការលេងនៅក្នុងព្រៃ សកម្មភាពលួចមើលពួកគេ ​និងសកម្មភាពបោះបាល់pokéជាដើម។

Pokémon Legends: Arceus មិនមែនជាហ្គេមថ្មីតែមួយគត់នៅក្នុងការងារនោះទេ។ ថ្មីៗនេះក្រុមហ៊ុន Nintendo បានបញ្ចេញនូវPokémon Snap ជំនាន់ថ្មីហើយតាមគម្រោងនឹងបញ្ចេញនូវហ្គេមPokémon Diamond និង Pearl នៅថ្ងៃទី ១៩ ខែវិច្ឆិកាដែលក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះផងដែរ។ ក្រុមហ៊ុននឹងបញ្ចេញរហូតដល់៣ហ្គេមចាប់ពេលនេះដល់ដើមឆ្នាំ២០២២។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports