Appleបានប្រកាសពីសេវាកម្មថ្មីក្នុងអំឡុងពេលព្រឹត្តិការណ៍របស់ខ្លួននៅក្នុងខែមេសាហើយបានប្រកាសថាខ្លួនគ្រោងនឹងបើកដំណើរការវាឆាប់ៗនេះ។ ទោះយ៉ាងណាក្រុមហ៊ុនបានសម្រេចចិត្តពន្យាពេលការបើកដំណើរការរបស់ខ្លួនដើម្បីធានាថា “បទពិសោធន៍ល្អបំផុត” ត្រូវបានផ្តល់ឱ្យអ្នកប្រើប្រាស់។

ដំណឹងល្អបានមកដល់ថ្ងៃនេះហើយឥឡូវនេះអ្នកស្តាប់អាចទទួលបានបទពិសោធន៍ប្រសើរជាមុន ដោយនឹងមិនមានការផ្សាយពាណិជ្ជកម្មនៅលើមាតិកាទៀតទេ  ដោយអ្នកប្រើប្រាស់អាចទិញការជាវប្រចាំខែសម្រាប់កម្មវិធីដែលពួកគេចូលចិត្ត។ រាល់ការជាវទាំងអស់តាមរយៈវេទិកានេះនឹងត្រូវអនុលោមតាមវិធានកំរៃជើងសាររបស់ក្រុមហ៊ុន Apple ចំនួន ៣០ ភាគរយ។ មានន័យថា អ្នកបង្កើត(Creator)នឹងទទួលបានតែ ៧០ ភាគរយនៃការជាវ​ ដែលអ្នកប្រើប្រាស់បានចំណាយ។ លើសពីនេះ​ ការជាវផតខាស់របស់Appleក៏អាចឱ្យអ្នកបង្កើតផតខាស់និងអ្នកប្រើបង្កើតឆានែល ធ្វើការប្រមូលផ្ដុំនៃកម្មវិធីផ្សេងៗគ្នានៅលើទំព័រតែមួយ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports