Poco នឹងបញ្ចេញ Poco Watch រួមជាមួយ Poco Buds Pro Genshin Impact Edition នៅចុងខែនេះ
កាលពីសប្តាហ៍មុន Poco បានប្រកាសថាខ្លួននឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី 26 ខែមេសា ដើម្បីដាក់បង្ហាញ Poco F4 GT ។ ហើយឥឡូវនេះក្រុមហ៊ុនបានប្រកាសថាខ្លួននឹងនាំផលិតផលពីរមកបន្ថែមទៀតក្នុងព្រឹត្តិការណ៍នេះ នោះគឺ Poco Watch ...

Written by Vichea

04/25/2022

កាលពីសប្តាហ៍មុន Poco បានប្រកាសថាខ្លួននឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី 26 ខែមេសា ដើម្បីដាក់បង្ហាញ Poco F4 GT ។ ហើយឥឡូវនេះក្រុមហ៊ុនបានប្រកាសថាខ្លួននឹងនាំផលិតផលពីរមកបន្ថែមទៀតក្នុងព្រឹត្តិការណ៍នេះ នោះគឺ Poco Watch និងមួយទៀតគឺអ្វីដែលគេហៅថា “ផលិតផលដំបូងដែលសហការណ៍ជាមួយ Genshin Impact” ដែលនោះអាចជាកាសស្តាប់ត្រជាក់ Poco Buds Pro Genshin Impact Edition TWS ដែលបានលេចធ្លាយតាមអ៊ីនធឺណិតកាលពីមុន។

រូបភាពលេចធ្លាយរបស់ Poco Buds Pro Genshin Impact Edition បានបង្ហាញថា សំបក និងប្រអប់សាករបស់វាមានពណ៌ក្រហម ជាមួយនឹងពណ៌មាស និងពណ៌ត្នោត។ កាសត្រចៀកនេះមានការរចនាពិសេសដែលស្រោមសាកថ្មរបស់វាមានភ្លើង LED និងប៊ូតុងមួយនៅខាងមុខ ជាមួយនឹងរន្ធ USB-C ដែលមានទីតាំងនៅខាងក្រោម។

មានប្រភពមួយបានអះអាងថា កាសស្តាប់ត្រចៀក Poco Buds Pro Genshin Impact Edition TWS មានប្រព័ន្ធការពារជំរៀប់ទឺក IPX4 និងភ្ជាប់មកជាមួយមុខងារកាត់សំលេងរំខាន ដែលនឹងកាត់បន្ថយសំលេងរំខានដល់ទៅ 35dB ។

Poco Buds Pro Genshin Impact Edition នឹងភ្ជាប់ជាមួយប៊្លូធូសជំនាន់ទី 5.2 និងត្រូវបានគេរំពឹងថានឹងផ្តល់ថាមពលថ្មដល់ទៅ 28 ម៉ោង នៅពេលភ្ជាប់ជាមួយសម្បក់វា ហើយវាក៏គាំទ្រការសាកឥតខ្សែផងដែរ។

Poco មិន​ទាន់​បានបង្ហាញ​ផ្លូវការ​ពីសមត្ថភាពរបស់ Poco Watch នៅ​ឡើយ​ទេ ប៉ុន្តែ​រូបភាព​លេច​ធ្លាយ​របស់​វា​បាន​បង្ហាញ​ពី​ការ​រចនា​ទាំងមូលរបស់ smartwatch នេះ។

Poco Watch នឹងមានជម្រើសពណ៌ចំនួន 3 ហើយលក្ខណៈពិសេសដែលលេចធ្លាយរបស់វារួមមានអេក្រង់ AMOLED ទំហំ 1.6​អ៊ីង ដែលមានកម្រិតបង្ហាញ 360×320 px ដោយមកជាមួយសេនស័រវ៉ាស់ចង្វាក់បេះដូង សេនស័រវ៉ាស់កម្រិតអុកស៊ីសែនក្នុងឈាម និង ប្រព័ន្ធការពារជំរាប់ទឹក 5 ATM។

Poco Watch នឹងមានទម្ងន់ 31 ក្រាម និងមានថាមពលថ្ម 225 mAh។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …