ឥឡូវនេះ ទូរសព័្ទដៃPoco M3 បានក្លាយជាសមាជិកទីបីនៃស៊េរីទូរស័ព្ទដែលមានតំលៃសមរម្យបំផុតរបស់ក្រុមហ៊ុន ភ្ជាប់មកជាមួយលក្ខណៈដ៏ពិសេសមួយ នោះគឺថាមពលថ្ម ៦,០០០mAh ដ៏ធំរបស់វា។ វាគាំទ្រការសាកថ្ម 18W ហើយថែមទាំងអាចសាកឧបករណ៍ផ្សេងទៀតនូវល្បឿន 18W បានផងដែរ។
ក្រុមហ៊ុន Xiaomi បានអះអាងពីថាមពលរបស់ទូរស័ព្ទដៃ Poco M3នេះ ដោយលើកឡើងថា គេអាចបើកពន្លឺនៅលើទូរស័ព្ទ POCO M3 រហូតដល់ទៅ៥ថ្ងៃ ហើយការប្រើប្រាស់ក្នុងកម្រិតមធ្យមអាចបានរយៈពេល 3 ថ្ងៃ និងមួយថ្ងៃកន្លះសម្រាប់ការប្រើប្រាស់ជាញឹកញាប់។
បើក្រឡេកទៅមើលផ្នែកខាងមុខ វាមានអេក្រង់ទំហំ ៦.៥៣ អ៊ីញប្រភេទ FHD + IPS LCD ដែលមាន refresh rate ដល់ទៅ ៦០ ហឺត ហើយវាត្រូវបានបំពាក់ដោយកញ្ចក់ Gorilla Glass 3 ។ ទូរស័ព្ទដៃ POCO M3 នេះមានកាមេរ៉ាបីគ្រាប់នៅផ្នែកខាងក្រោយ ដែលរំលេចដោយកាមេរ៉ាមេ 48MP ដែលមានកម្រិត0.8μmភីកសែល និងកែវ f / 1.79 ។ កាមេរ៉ាពីរផ្សេងទៀតមានទំហំ 2MP f / 2.4 និងមាន depth sensor 2MP f / 2.4 ។

Poco M3 មានបន្ទះឈីបប្រភេទ Snapdragon ៦៦២ ទំហំ ១១ អ៊ីញជាមួយរ៉េមទំហំ ៤ ជីហ្កាបៃ។ ឧបករណ៍ផ្ទុកអាចមានទំហំ 64GB ឬ 128GB ។ បន្ថែមពីនេះ វាមានឧបករណ៍បំពងសម្លេងស្តេរ៉េអូ, ម៉ាស៊ីនស្កេនក្រយៅដៃ ដែលបានភ្ជាប់នៅចំហៀងទូរស័ព្ទ។

Poco M3 ភ្ជាប់មកជាមួយនូវប្រព័ន្ធប្រតិបត្តិការ Android 10 version MIUI 12 និង Poco launcher ។ ក្រុមហ៊ុន Xiaomi នឹងធ្វើការអាប់ដេត M3 សម្រាប់ Android 11 តាមពេលវេលាកំណត់ផងដែរ។ ទូរសព័្ទដៃPoco M3 នេះមានពណ៌ចំនួន ៣ គឺ Power Black, Blue Blue និង POCO ពណ៌លឿង ដើម្បីអោយអ្នកប្រើប្រាស់អាចជ្រើសរើសតាមចំណង់ចំណូលចិត្តបានផងដែរ។
Source: www.gsmarena.com