PocketBook បានបញ្ចេញនូវ Tablet E-Reader ស៊េរីថ្មីរបស់ខ្លួន
PocketBook បានប្រកាសនិងបញ្ចេញនូវ InkPad Color ដែលជាឧបករណ៍ទំហំ ៧,៨ អ៊ីញ ដែលប្រើបច្ចេកវិទ្យាពណ៌ចុងក្រោយរបស់E Ink។

Written by Heaur

02/17/2021

ក្រុមហ៊ុនអានអេឡិចត្រូនិច PocketBook បានប្រកាសនិងបញ្ចេញនូវ InkPad Color ដែលជាឧបករណ៍ទំហំ ៧,៨ អ៊ីញ ដែលប្រើបច្ចេកវិទ្យាពណ៌ចុងក្រោយរបស់E Ink។ PocketBook ប្រាប់គេហទំព័រThe Verge ថាវាជាឧបករណ៍ដំបូងគេដែលមានបន្ទះKaleidoថ្មីដែលមានលក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុបជាដំបូង។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថាKaleido ជំនាន់ថ្មីមានលំនាំពណ៌ខុសគ្នាៗ(color filter)ដែលផ្តល់នូវកម្រិតពណ៌និងពណ៌ភ្លឺថ្លាល្អជាងKaleido​ជំនាន់មុន។ PocketBook ក៏បានបន្តទៀតថាអត្រាធ្វើឱ្យស្រស់នៃអេក្រង់(screen refresh rate)ត្រូវបានធ្វើឱ្យប្រសើរឡើងនៅក្នុងភផ្នែកsoftware។

លក្ខណៈពិសេសនៃបន្ទះKaleidoថ្មីនេះ គឺស្រដៀងគ្នាទៅនឹងជំនាន់មុនដែរ ជាមួយនឹងគុណភាពបង្ហាញ 300-dpi resolutionសម្រាប់ monochrome content និង 100 dpi​ នៅពេលបង្ហាញពណ៌។ គុណភាពបង្ហាញលើអេក្រង់ទាំងមូលត្រូវបានកើនឡើងដល់ ១៤០៤ x ១៨៧២ ដោយសារទំហំរាងត្រូវបានរចនាអោយធំជាងមុន។ The InkPad Color នេះមានទំងន់ ២២៥ ក្រាមនិងមានកម្រាស់ ៨ មម ដូច្នេះវានៅតែអាចចល័តបានស្រួលផងដែរ។

សម្រាប់អ្នកដែលចង់ទិញប្រើប្រាស់PocketBookនេះ អាចបញ្ជារទិញតាមនៅគេហទំព័រNewegg និង Amazon បានផងដែរ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …