យោងតាមអ្នកប្រើប្រាស់ Reddit ដែលបានឃើញបញ្ជីឈ្មោះហ្គេមរួមមាន The Last of Us Part 2, Fallout 76, Desperados 3, Final Fantasy 7 Remastered និងច្រើនទៀត។ការប្រកាសជាផ្លូវការមួយនឹងត្រូវធ្វើឡើងនៅលើបណ្តាញ PS Now នៅខែតុលាខាងមុខនេះ។
កាលពីខែមុន PlayStation Now បានបន្ថែម Tekken 7, Killing Floor 2, Windbound, Pathfinder: Kingmaker – Definitive Edition និង Moonlighter ។
Library Software របស់ PlayStation Now រួមបញ្ចូលហ្គេមជាង 7០០ PS2, PS3 និង PS4ដែលអាចបញ្ជូនទៅPS5, PS4 ឬPC និងPS4ជាង 3០០ ដែលអាចទាញយក និងលេងនៅលើកុងសូល។
ថ្មីៗនេះSony បានបង្ហាញហ្គេមPlay Station Nowដែលមានអ្នកលេងច្រើនបំផុតនៅលើ កុំព្យូទ័រនិងកុងសូលចន្លោះថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១ ។
Bloodborne គឺជាហ្គេមPlay Station Now ដែលត្រូវបានគេលេងច្រើនបំផុតនៅលើ កុំព្យូទ័រ ក្នុងរយៈពេលបីខែនៅពីមុខ Horizon Zero Dawn, The Last of Us, Marvel’s Avengers និង Detroit: become human។
Sony បានទម្លាក់តម្លៃPlay StationNowនៅខែតុលាឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បី ប្រកួតប្រជែងជាមួយសេវាកម្មស្ទ្រីមគូប្រជែង។ វាក៏បានចាប់ផ្តើមបន្ថែមហ្គេម“ blockbuster” ជារៀងរាល់ខែដែលអាចរកបានក្នុងរយៈពេលមានកំណត់។
ប្រភព៖ videogameschronicle
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia