ទីបំផុត ក្រុមហ៊ុនGoogle​បានដាក់បង្ហាញនូវទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួន ដែលជាម៉ូឌែលPixel 6 and Pixel 6 Pro។ ម៉ូឌែលស៊េរីថ្មីទំាំងពីរនេះនឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android១២ ដោយបំពាក់ជាមួយនឹងបន្ទះឈីបTensor ដែលបង្កើតឡើងដោយហ្គូហ្គោលផ្ទាល់។

Pixel ៦ ជាស្មាតហ្វូនដែលភ្ជាប់មកជាមួយអេក្រង់ទំហំ ៦.៤ អ៊ីញប្រភេទ 20: 9 OLED ដែលមានRefresh Rate ៩០ ហឺត ផ្តល់នូវកម្រិតភាពច្បាស់ ១០៨០x ២៤០០p។ ខណៈពេលដែលអេក្រង់នេះត្រូវបានការពារដោយបច្ចេកវិទ្យា Gorilla Glass Victus ចំណែកឯផ្នែកខាងក្រោយនៃទូរស័ព្ទមានការគាំទ្រ Gorilla Glass 6 ។

Pixel ៦ រួមបញ្ចូលជម្រើសទំហំផ្ទុកទំហំ ១២៨GB / ២៥៦GB គាំទ្រដោយបច្ចេកវិទ្យាUFS 3.1។ លើសពីនេះវាមាន RAM ទំហំ 8GB ។ ស្មាតហ្វូននេះភ្ជាប់មកជាមួយកាមេរ៉ាទំហំ ៥០ មេហ្គាភិចស៊ែល,  ១២ មេហ្គាភិចស៊ែល​, និងកាមេរ៉ាខាងមុខ ៨ មេហ្គាភិចស៊ែល។

Google Pixel ៦ ត្រូវបានក្រុមហ៊ុនបំពាក់ថាមពលថ្ម ៤៦១៤ mAh ភ្ជាប់មកជាមួយការសាកតាមខ្សែ ៣០ វ៉ាត់។ ប៉ុន្តែការគាំទ្រការសាកឥតខ្សែត្រូវបានកំណត់ត្រឹម ២១ វ៉ាត់។ ស្មាតហ្វូននេះក៏គាំទ្រដល់ការភ្ជាប់Wi-Fi 6E(802.11ax) និងអាចដំណើរការBluetooth 5.2 និង NFCផងដែរ។

ជាមួយនឹងវិញ្ញាបនប័ត្រ IP68, Google Pixel ៦ មានភាពធន់នឹងទឹករហូតដល់ ១,៥ ម៉ែត្រ។ ខណៈដែលវាត្រូវបានបំពាក់ដោយឧបករណ៍សេនស័រស្គេនក្រយៅដៃលើអេក្រង់ជាលើកដំបូងដែរ។ បន្ថែមពីនេះ Pixel6អាចភ្ជាប់ជាមួយរន្ធ USB Type-C 3.1 ។និងគាំទ្រ 5G ជាមួយនឹងស៊ីមពីរ (ជាមួយ eSIM) ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports