បន្ទាប់Apple បានដាក់បង្ហាញនូវផលិតផលរបស់ខ្លួនកាលពីម្សិលមិញ ឥឡូវដល់វេនGoogle បញ្ចេញនូវផលិតផលរបស់ខ្លួនម្តង ដោយនៅក្នុងព្រឹត្តិការណ៍Google, ក្រុមហ៊ុននេះបានបង្ហាញពីស្មាតហ្វូនPixel 6 និង Pixel 6 Proស៊េរីថ្មីរបស់ខ្លួន ដែលម៉ូឌែលទំាងនេះសុទ្ធតែត្រូវបានបំពាក់ដោយProcessor Tensorថ្មី បង្កើតឡើងដោយGoogleផ្ទាល់ និងអមជាមួយនឹងការធ្វើបច្ចុប្បន្នភាពទៅលើកាមេរ៉ា និងមុខងារថ្មីៗរបស់ស្មាតហ្វូននេះ។
Tensor Processor
ទីបំផុតហ្គូហ្គោលបានបង្ហាញព័ត៌មានបន្ថែមអំពីផលិលផលរបស់ខ្លួន ក្នុងនោះGoogle បានយកគំរូតាមApple ដោយទៅបង្កើតនូវបន្ទះឈីបដោយខ្លួនឯង ដែលមានឈ្មោះថា Tensor, ទំហំ5nm។ ក្រុមហ៊ុនហៅឈីបTensor នេះថាជា“ ការវិវត្តដ៏អស្អារ្យសម្រាប់បច្ចេកវិទ្យាMachine Learning និងបច្ចេកវិទ្យាAI ។ ជាមួយនឹងបន្ទះឈីបនេះ វាងនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មី ដោយវាអាចស្គាល់និងស្តាប់ការនិយាយបានដោយស្វ័យប្រវត្តិ (ASR) និងត្រឹមត្រូវបំផុត ដូចជាការប្រើប្រាស់Google Assistance, កម្មវិធីថត, Live Captionsឬ Live Translate ជាដើម។
ចំពោះSecurity, វានឹងបង្ហាញនូវផ្ទាំងគ្រប់គ្រងថ្មី ដែលផ្តល់ជូននូវទិដ្ឋភាពទូទៅនៃបញ្ហាណាមួយដែលអ្នកត្រូវការដោះស្រាយ។ ម្យ៉ាងទៀត វាក៏អាចកំណត់អត្តសញ្ញាណកម្មវិធីដែលអាចបង្កគ្រោះថ្នាក់ ឬលួចយកទិន្នន័យអ្នកប្រើដោយមិនដឹងខ្លួន។

នៅលើបន្ទះឈីបTensorនេះ, ក្រុមហ៊ុនបាននូវបប្រព័ន្ធTPU សម្រាប់Machine Learning ដោយវានឹងអាចសិក្សានិងស្វែងយល់ពីអ្នកប្រើប្រាស់ និងបរិស្ថានជុំវិញវាដោយស្វ័យប្រវត្តិ។ ដោយឡែកចំពោះ CPU, វាមានHigh-Performance Cores ចំនួន២, Mid Core 2,High-Efficiecy Cores 4 ខណៈដែល GPU មាន20 Cores, ជាមួយនឹងការអាបដេតយ៉ាងច្រើនបែបនេះ វាបានធ្វើអោយPixel 6 ដែលបំពាក់បន្ទះឈីបTensor នេះមានល្បឿនដំណើរការលៀនជាងPixel 5 ដល់ទៅ៨០% ខណៈដែលGPU Performance លឿនជាង៣៧០%ឯណ្ណោះ ដោយTensor Processor នេះអាចចូលរួមកាត់បន្ថយនូវការប្រើប្រាស់ថាមពលថ្មបានយ៉ាងច្រើន តាមរយៈContext Hub នៅលើឈីបនេះ។
Android 12
ជាមួយប្រព័ន្ធប្រតិបត្តិការAndroid ១២ យើងឃើញថាGoogle បានកែលម្អ និងពង្រឹងនូវចំណុចខ្លាំងមួយចំនួន ខណៈពេលដែលលក្ខណៈពិសេសថ្មីៗមួយចំនួនក៏ត្រូវបានបន្ថែមដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ផងដែរ។
នៅពេលដែលមនុស្សគ្រប់គ្នាមានទូរស័ព្ទគ្រប់ដៃ ហើយមើលទៅស្មាតហ្វូនទំាងនោះមិនសូវជាខុសគ្នាច្រើន ក៏ប៉ុន្តែសម្រាប់Google បានធ្វើការផ្លាស់ប្តូរបន្តិច ដោយអនុញ្ញាតអោយអ្នកប្រើអាចប្តូរអ្វីៗតាមចំណងចំណូលចិត្តអ្នកប្រើប្រាស់ ឬPersonalization។ នោះហើយជាមូលហេតុដែលGoogleនាំយកមុខងារMaterial Youនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 12 – នៅពេលអ្នកផ្លាស់ប្តូរWallpaper, ដំណើរការAndroid 12 ទាំងមូលក៏នឹងផ្លាស់ប្តូរតាមនឹងដែរ ដើម្បីឱ្យវាត្រូវនឹងពណ៌Wallpaper។ ប្រព័ន្ធប្រតិបត្តិការនេះក៏រួមបញ្ចូលនូវមុខងារ color extraction algorithms ដែលមុខាងារវាជួយសម្រួលដល់ notifications, settings, widgets និងកម្មវិធីផ្សេងៗទៀតអោយមានពណ៌មើលទៅស៊ីគ្នាក្នុងទម្រង់តែមួយ។
សុវត្ថិភាពនិងឯកជនភាពគឺជាប្រធានបទផ្សេងដ៏សំខាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការAndroid 12 ដោយក្រុមហ៊ុនGoogle បានបំពាក់ឈីបTitan M2TM ដែលជាHardwareអាចការពារទិន្នន័យអ្នកប្រើប្រាស់ដ៏មានប្រសិទ្ធិភាព។ ជាមួយនឹងHardware នេះ ក្រុមហ៊ុនបានបង្ហាញមុខងារSecurityមួយចំនួនសម្រាប់Pixel ដូចជាមុខងារSecurity Hub ដែលមុខងារនេះ វានឹងប្រាប់យើងថា Security នៅក្នុងទូរស័ព្ទដៃរបស់យើងត្រូវបានធ្វើបច្ចុប្បន្នភាព ហើយវាក៏បង្ហាញពីការកម្មវិធី និង Function ផ្សេងទៀត ថាមានសុវត្ថិភាព។ បើសិនមានបញ្ហាណាមួយ វានឹងលោតបង្ហាញអោយយើងដឹងតែម្តង។

Android 12 អនុញ្ញាតឱ្យអ្នកប្រើរក្សាទីតាំងជាឯកជន ពីកម្មវិធីដែលគេរឹតត្បឹត។ មានន័យថា កម្មវិធីនោះនឹងមិនអាចប្រើប្រាស់ ឬដឹងពីទីតំាងអ្នកប្រើនោះបានទេ។ អ្នកប្រើក៏អាចដឹង នៅពេលដែលកម្មវិធីណាមួយកំពុងប្រើមីក្រូហ្វូនឬកាមេរ៉ាទូរស័ព្ទរបស់អ្នក ដោយមុខងារ status-bar indicator នឹងលោតបង្ហាញអោយយើងឃើញថាកម្មវធីណាកំពុងប្រើប្រាស់ ហើយប្រសិនបើអ្នកប្រើចង់បិទកាមេរ៉ានិងមីក្រូហ្វូនរបស់អ្នកនៅលើប្រព័ន្ធប្រតិបត្តិការទាំងមូល អ្នកអាចបិទវានៅក្នុងQuick Settings ដោយប្រើប៊ូតុងបិទបើកថ្មីមួយគូ ឬតាមរយៈផ្ទាំអController។ ប្រព័ន្ធប្រតិបត្តិការក៏បន្ថែមលក្ខណៈពិសេសបន្ថែមទៀត ដើម្បីចាក់សោកម្មវិធីដែលអ្នកបានភ្លេចដោយដកហូតសិទ្ធិដោយស្វ័យប្រវត្តិពីកម្មវិធីបន្ទាប់ពីអស់រយៈពេលជាច្រើនខែនៃការប្រើប្រាស់។
ម្យ៉ាងទៀត ជាមួយនឹងPrivacy Dashboard, មុខងារនេះ វានឹងប្រាប់អ្នកប្រើប្រាស់ថាតើកម្មវិធីណាដែលទទួលបានការអនុញ្ញាតប្រើប្រាស់ទិន្នន័យរបស់អ្នក។ ក្នុងករណីដែលអ្នកប្រើមិនដឹង មុខងារPrivate Computer Core ដែលប្រើប្រាស់បច្ចេកវិទ្យាML នឹងតាមដាន ហើយកំណត់កម្មវិធីណាដែលអាចបង្កហានិភ័យដល់អ្នកប្រើដោយស្វ័យប្រវិត្ត រួចមុខងរនេះនឹងផ្តល់ពត៌មានដល់អ្នកប្រើថាតើកម្មវិធី Link ឬEmail ទំាំងនោះមានសុវត្ថិភាពដែរឬទេ។
ទីបំផុតប្រព័ន្ធប្រតិបត្តិការAndroid 12 នេះក៏លែងតភ្ជាប់រវាងទីតាំងនិងប៊្លូធូសដែរ។ មានន័យថា នៅពេលដែលគេភ្ជាប់កាសឥតខ្សែជាមួយទូរស័ព្ទ វានឹងមិនចាំបាច់ដឹងពីទីតំាងថាតើអ្នកនៅឯណាទេ។
ទន្ទឹមនឹងនេះ Googleក៏បានណែនាំពីលក្ខណៈពិសេសថ្មីជាច្រើនរបស់Google Lens នៅលើប្រព័ន្ធប្រតិបត្តិការ Androidនេះ។ សម្រាប់Google Lens ជំនាន់ថ្មីនេះ អ្នកប្រើអាចធ្វើការសម្គាល់តួអក្សរអុបទិកនៅលើរូបថតអេក្រង់ណាមួយ។ ប្រព័ន្ធប្រតិបត្តិការ Android ១២ នឹងបន្ថែមផ្នែកទៅមុខងារនោះដូចជា“ រំកិលរូបភាពអេក្រង់” ។ ដោយសារតែគេអូសដល់គែមនៃអេក្រង់ វាមិនមានន័យថាត្រូវការដល់ទីបញ្ចប់នៃរូបថតអេក្រង់របស់អ្នកទេ។ រូបថតអេក្រង់រំកិលថ្មីនឹងអនុញ្ញាតឱ្យអ្នកចាប់យកមាតិកាទាំងអស់នៅលើទំព័រក្នុងរូបភាពតែមួយ។ លក្ខណៈពិសេសថ្មីមួយទៀតនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 12 នេះគឺមុខងារសន្សំសំចៃថាមពល(Power-Saving) និងមុខងារ Better accessibility ។
Pixel 6
Google Pixel ៦ គឺជាស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិ្តការAndroid12 ភ្ជាប់មកជាមួយអេក្រង់ទំហំ ៦.៤ អ៊ីញប្រភេទ 20: 9 OLED ដែលមានRefresh Rate ៩០ ហឺត ផ្តល់នូវកម្រិតភាពច្បាស់ 1080x2400p។ អេក្រង់នេះទូរស័ព្ទនេះក៏ត្រូវបានការពារដោយបច្ចេកវិទ្យា Gorilla Glass Victus ចំណែកឯផ្នែកខាងក្រោយនៃទូរស័ព្ទមានការគាំទ្រ Gorilla Glass 6 ។
ដើម្បីបំពេញតំរូវការអ្នកប្រើប្រាស់ ក្រុមហ៊ុនGoogle បានផ្តល់នូវជម្រើសទំហំផ្ទុក១២៨GB និង២៥៦GB អមជាមួយនឹង RAM ទំហំ 8GB ដូចគ្នាសម្រាប់ស្មាតហ្វូនPixel ៦នេះ។ លើសពីនេះវាមាន ។ ស្មាតហ្វូននេះភ្ជាប់មកជាមួយកាមេរ៉ាទំហំ ៥០ មេហ្គាភិចស៊ែល, ១២ មេហ្គាភិចស៊ែល, និងកាមេរ៉ាខាងមុខ ៨ មេហ្គាភិចស៊ែល។

Google Pixel ៦ ត្រូវបានក្រុមហ៊ុនបំពាក់ថាមពលថ្ម៤៦១៤ mAh ភ្ជាប់មកជាមួយការសាកតាមខ្សែ ៣០ វ៉ាត់។ ប៉ុន្តែការគាំទ្រការសាកឥតខ្សែត្រូវបានកំណត់ត្រឹម ២១ វ៉ាត់តែប៉ុណ្ណោះ។ បើការការប្រកាសនៅក្នុងព្រឹត្តិការណ៍ Google Pixel 6 អាចសាក់ថ្មបាន៥០%ក្នុងរយៈពេល៣០នាទី ហើយវាក៏អាចធ្វើការបញ្ចូលថ្មទៅកាន់ឧបករណ៍ផ្សេងទៀតផងដែរ។
ដើម្បីជៀសវាងពីការជ្រាបទឹក, Google Pixel ៦ ត្រូវបានក្រុមហ៊ុនបំពាក់អាវក្រោះការពារការជ្រាបទឹរហូតដល់ ១,៥ ម៉ែត្រ ក្នុងរយៈពេល៣០នាទី ក្នុងការជួយសម្រួលដល់ការប្រើប្រាស់របស់អតិថិជន។ ការតែពិសេសនោះ Googleបានសម្រេចដាក់ឧបករណ៍សេនស័រស្គេនក្រយៅដៃលើអេក្រង់Pixelជាលើកដំបូង ដូចច្នេះ អ្នកប្រើប្រាស់មានជម្រើសបន្ថែមសម្រាប់ការចាក់សោរអេក្រង់ទូរស័ព្ទ។
Pixel 6 Pro
បើយើងសំលឹងទៅមើល Pixel 6 Pro ជំនាន់ទី១ម្តង យើងឃើញថា ស្មាតហ្វូននេះ ក៏ត្រូវបានតំឡើងនូវប្រព័ន្ធប្រតិ្តការAndroid12។ អេក្រង់Google Pixel 6 Pro មានទំហំ ៦.៧ អ៊ីញប្រភេទ 19.5:9 OLED ដែលមានRefresh Rate ១២០ ហឺត ផ្តល់នូវកម្រិតភាពច្បាស់1440 x 3120p។ អេក្រង់នេះទូរស័ព្ទនេះក៏ត្រូវបានការពារដោយបច្ចេកវិទ្យា Gorilla Glass Victusទំាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃទូរស័ព្ទ។
ដោយឡែក ចំពោះជម្រើសទំហំផ្ទុកនៃPixel 6 Pro មានដល់ទៅ៣ជម្រើសសម្រាប់អ្នកប្រើ ដូចជា 128GB 256GB 256GB ខណៈដែលទំហំRAM ត្រូវបានបង្កើនដល់ 12GBដូចគ្នា។
ខុសពីPixel 6, Pixel 6 Proនេះមានកាមេរ៉ា៤គ្រាប់ ដោយកាមេរ៉ាមេទំហំ៥០ មេហ្គាភិចស៊ែល, ៤៨ មេហ្គាភិចស៊ែល, ១២ មេហ្គាភិចស៊ែល និងកាមេរ៉ាខាងមុខទំហំ ១១.១មេហ្គាភិចស៊ែល។ Pixel 6 Pro នេះអាចថតវីដេអូ 4k ក្នុងកម្រិត30fpsដល់60fpsសម្រាប់កាមេរ៉ាក្រោយ និង4k ក្នុងកម្រិត30fpsសម្រាប់កាមេរ៉ាមុខ។

ដើម្បីអោយស្របទៅតាមមាឌនៃGoogle Pixel ៦ Pro, Google បានបំពាក់ថាមពលថ្មអោយPixel 6 Pro ដល់5003 mAh ភ្ជាប់មកជាមួយការសាកតាមខ្សែ ៣០ វ៉ាត់។ ប៉ខណៈដែលការគាំទ្រការសាកឥតខ្សែត្រូវបានកំណត់ត្រឹម ២៣ វ៉ាត់តែប៉ុណ្ណោះ ហើយ Google Pixel 6 Proក៏មិនខុសពីPixel 6 ដែរ ដោយវាអាចសាក់ថ្មបាន៥០%ក្នុងរយៈពេល៣០នាទី និងអាចអាចធ្វើការបញ្ចូលថ្មទៅកាន់ឧបករណ៍ផ្សេងទៀតដែរ។
វការពារធូលីនិងការជ្រាបទឹកក៏ត្រូវបានតំឡើងលើGoogle Pixel 6 Proនេះដែរ បើតាមក្រុមហ៊ុន វាអាចការពារការជ្រាបទឹរហូតដល់ ១,៥ ម៉ែត្រ ក្នុងរយៈពេល៣០នាទី ដូចPixel 6 ដែរ។ ម្យ៉ាងវាក៏មានឧបករណ៍សេនស័រស្គេនក្រយៅដៃលើអេក្រង់ ក្រៅតែពីការប្រើប្រាស់Passwordធម្មតា។
ដោយឡែកទំាំង Pixel 6 Pixel 6 Pro សុទ្ធតែមានបំពាក់ដោយរន្ធ USB Type-C 3.1សម្រាប់សាក់ថ្ម និងអាចភ្ជាប់ជាមួយនឹងឧបករណ៍ខាងក្រៅផ្សេងទៀត។ លើសពីនេះ ជាមួយនឹងPixel ជំនាន់ក្រោយទំាងពីរនេះ វាអាចដំណើរការជាមួយBluetooth 5.2 និង បច្ចេកវិទ្យាNFCផងដែរ។ ទន្ទឹមនឹងនេះ ម៉ូឌែលPixel6 នេះទទួលបានការគាំទ្របណ្តាញ5G ដំណើរការជាមួយនឹងស៊ីមពីរ (ជា Nano-SIM និងជា eSIM)។
ជាមួយនឹងAndroid 12 នៅក្នុងPixel 6និង6 Pro, អ្នកប្រើប្រាស់នឹងទទួលបានការរចនាWallpaperដ៏គួស្រស់ស្អាត់, អមជាមួយនឹងUser Interface បែបពណ៌ចម្រុះ និងអាចផ្លាស់ប្តូរទៅតាមតម្រូវការអ្នកប្រើប្រាស់បាន។ ជាពិសេសជាមួយនឹងទម្រង់Control ថ្មី ដែលផ្តល់ការទាក់ទាញជាខ្លំាង។ មួយវិញទៀត ទំាងPixel 6 និងPixel 6 Pro គឺជាម៉ូឌែលដំបូង ដែលនឹងទទួលបានការធ្វើបច្ចុប្បន្នភាពSecurityបានរយៈពេល៥ឆ្នំាំផងដែរ។
កាមេរ៉ា

មានឈ្មោះថា Pixel , Pixel 6 និង6 Pro គឺជាស្មាតហ្វូនដែលផ្តល់នូវការថតដ៏ស្រស់ ដោយលើកនេះ ក្រុមហ៊ុនGoogle បានកែលំអនូវនិងបន្ថែមនូវមុខងារជាច្រើនសម្រាប់Pixel ទំាំងពីរនេះ។ ជាដំបូង គេអាចបើកាមេរ៉ាបាន ដោយគ្រានន់តែចុចលើផ្នែកខាងក្រោយទូរស័ព្ទ២ដង វានឹងលោតចូលកាមេរ៉ា។ ជាមួយនឹងកាមេរ៉ាPixel 6នេះ វាត្រូវបានបន្ថែមនូវមុខងារBetter Face Detection។ មុខងារនេះកំណត់ទីតាំងផ្ទៃមុខរបស់អ្នកប្រើ ម្យ៉ងទៀតMore Nuanced Auto-White Balance ជាមុខងារបន្ថែមនូវពន្លឺទៅស្បែកមុខ ធ្វើយ៉ាងណាអោយរូបភាពមើលទៅច្បាស់ និងជាលក្ខណៈធម្មជាតិ។ មុខងារImproved Auto វាក៏ជួយបន្ថែមនូវពន្លឺទៅលើរូបភាពទំាងមូល ដើម្បីធ្វើអោយពណ៌ស្បែករបស់យើងមើទៅស៊ីនឹងBackground។
ការតែពិសេសជាងនេះគឺ មុខងារReduced Stray Light។ វានឹងបន្ថយពន្លឺចាំងនៅក្រោយអ្នក ដោយផ្តិតយករូបភាពអ្នកបានច្បាស់មុន។ ជាមួយនឹងកាមេរ៉ាថ្មីនេះ Googleបានបន្ថែមនូវFunctionថ្មីមួយ ហៅថា“magic eraser” ដោយវាអាចលុបរូបភាពBackground ឬរូបមនុស្សខាងក្រោយបាន។ ក្រុមហ៊ុននិយាយថា magic eraser នេះក៏អាចត្រូវបានប្រើសម្រាប់ការលុបវត្ថុ ដូចជាបង្គោលភ្លើង ឬខ្សែភ្លើងបានយ៉ាងងាយ និងរក្សាបាននូវលក្ខណៈដើមនៃរូបភាព។
Live Text
មុខងារថ្មីនេះ តាមពិតវាមិនថ្មីប៉ុន្មានទេ ដោយសារតែវាមាននៅក្នុងMessenger ជាឆ្នាំរួចមកហើយ គ្រាន់តែGoogle បានធ្វើអោយមុខងារអាចស្តាប់ការនិយាយរបស់យើងបានច្បាស់និងត្រឹមត្រូវជាងមុន។ រាល់ពេលដែលយើងផ្ញើសារ យើងមិនចាំបាច់សរសេរ យើងអាចប្រើការនិយាយសម្រាប់សរសេរអក្សរ។ មានន័យថា យើងប្រើសំលេងជំនួសអោយប្រើKeyboard។
Live Translate
ជាមុខងារពិសេសបំផុត អ្នកប្រើអាចធ្វើការផ្ញើសារ ដោយប្រើសំលេងជាភាសាដើម Pixel 6 នឹងបង្ហាញទំាំងភាសាររបស់អ្នក ក្នុងពេលជាមួយគ្នានោះ វាក៏នឹងបកប្រែភាសារបស់អ្នកទៅភាសាគោលដៅភ្លាមៗ។ វាមិនបាច់ត្រូវការជំនួយពីGoogle Translate នោះទេ។ ជាមួយនឹងApp Translate នេះ វាអាចដំណើរទៅលើWhatsApp, Snapchat, Instagram, Twitter, Lineនិងកម្មវិធីផ្សេងទៀត។
ពណ៌
Pixel 6: ពណ៌ផ្កាឈូក ពណ៌ប្រផេះ និងពណ៌ត្នោត
Pixel6 Pro: ពណ៌ខៀវ ពណ៌ប្រផេះ និងពណ៌ត្នោត
Pixel 6 VS Pixel 5
· Design

បើយើងសំលឹងទៅមើលការរចនាPixel 6 គឺខុសគ្នាយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងPixel 5 ជំនាន់មុន ដែលដងខ្លួនស្រោបដោយតួអាលុយមីញ៉ូម ខណៈដែលPixel 6 ទទួលបានការរចនាស្រោបដោយកញ្ចក់ទំាំងខាងមុខនិងក្រោយ។ ចំណែកឯកាមេរ៉ាផុតចេញពីតួខ្លួន កាត់ទទឹងផ្នែកខាងលើនៃទូរស័ព្ទ។ Pixel 6 ក៏មកដល់ជាមួយនឹងពណ៌ចំនួនបីដែលផ្ទុយពីការរចនាពណ៌ជំនាន់មុខ។
ស៊ុមព័ទ្ធជុំវិញPixel 6 ត្រូវបានផលិតពីអាលុយមីញ៉ូមរលោង ខណៈពេលដែលPixel 6 Pro ប្រើអាលុយមីញ៉ូមម៉ាត់ ។ អេក្រង់vanilla Pixel 6 មានរាងសំប៉ែតហើយមានរន្ធនៅចំកណ្កាលផ្នែកខាងលើ ដែលជារន្ធកាមេរ៉ាSelfish ខុសពីPixel 5 ដែលកាមេរ៉ានេះស្ថិតនៅផ្នែកខាងឆ្វែងក្បែរគែមទូរស័ព្ទ។
· Chip
ចំពោះPixel 6 និង6 Proសុទ្ធតែត្រូវបានក្រុមហ៊ុនបំពាក់បន្ទះឈីបTensor ថ្មីរបស់ខ្លួនទំាំងអស់ ខណៈដែល Pixel 5ជំនាន់មុនប្រើប្រាស់ឈីប្រើបន្ទះឈីបកម្រិតមធ្យម – Snapdragon 765G ជាហេតុធ្វើអោយមានការរិះគន់ពីអ្នកប្រើប្រាស់មួយចំនួនផងដែរ។
ដូចលើកឡើងខាងលើ, បន្ទះឈីបថ្មីTensor ដំណើរការប្រសើរជាងមុន ៨០%សម្រាប់CPU និងមានដំណើរការ GPU performance ៣៧០% ប្រសើរជាងឈីប Snapdragon នៅក្នុងPixel 5។
· Camera
Pixel 5 Pixel 6 មានកាមេរ៉ាក្រោយ២គ្រាប់ដូចគ្នា ដែលសមត្ថភាពនៃកាមេរ៉ាទំាងនោះមិនដូចនោះទេ។ យោងតាមGoogle កាមេរ៉ានៅលើPixel 6 អាចស្រូបយកពន្លឺបាន ១៥០% ច្រើនជាងកាមេរ៉ាមេដែលមាននៅក្នុងPixel5 ទៅទៀត និងអាចចាប់រូបយករូបភាពបានធំជាងមុន បើធៀបនឹងកាមេរ៉ាPixel 5។
· Battery
4,000 mAh សម្រាប់Pixel 5 ត្រូវបានបង្កើនដល់ទៅ4,614mAhសម្រាប់Pixel 6 និង5003mAh សម្រាប់ Pixel 6Pro។ ដូចេនេះមានន័យថា Pixel ជំនាន់ក្រោយនេះ អាចនឹងប្រើប្រាស់បានយូរជាងមុន។ ចំពោះការសាកថ្ម រវាងម៉ូឌែលPixel 5 និង6 នេះគឺខុសត្រង់ថា ការសាកថ្មតាមខ្សែក្នុងកម្រិត30WPixel 6និង18Wសម្រាប់Pixel 5ដែលល្បឿននៃការសាកកើនជិន២ដង។
Source: www.phonearena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports