នៅថ្ងៃអង្គារនេះម្សិលមិញនេះ Googleបានដាក់បង្ហាញស្មាតហ្វូនថ្នាក់កណ្តាលថ្មីបំផុតរបស់ខ្លួនPixel 5A។ ស្មាតហ្វូនម៉ូឌែលថ្មីនេះត្រូវបានបង្ហាញដោយក្រុមហ៊ុននៅលើបណ្តាញសង្គមTwitter និងធ្វើឱ្យអ្នកគាំទ្ររំភើបព្រោះវាមានការកែលម្អខ្លះច្រើនជាងម៉ូឌែលPixel 4A។

Pixel 5Aទទួលបានការអាប់ដេតភាគច្រើនទាក់ទងនឹងថ្ម អេក្រង់ធំជាងមុននិងភ្ជាប់មកជាមួយអាវការពារទឹកនិងធូលី។ ម៉ូឌែលនេះមានអេក្រង់ Full HD+ OLED, refresh rate ៦០ ហឺត និងទំហំអេក្រង់៦,៣៤ អ៊ីញដែលធំជាងPixel 4Aដែលមានត្រឹមតែ៦,២ អ៊ីញ។ ថ្មបានកើនឡើងគួរឱ្យកត់សម្គាល់ពី ៣.៨៨៥mAh ទៅ ៤.៦៨០mAh ។ Googleអះអាងថាគេថអាចប្រើទូរស័ព្ទនេះបានពេញមួយថ្ងៃឬពីរថ្ងៃជាមួយមុខងារExtreme Battery Saver។ បំពាក់ដោយបន្ទះឈី Qualcomm Snapdragon 765G ទូរស័ព្ទនេះនឹងភ្ជាប់មកជាមួយ RAM ទំហំ ៦GB និងអង្គផ្ទុកទិន្នន័យ ១២៨GB ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports