មកដល់ពេលនេះក្រុមហ៊ុន Google បានចេញទូរស័ព្ទ Pixel 4A 5G ដែលមានតែជម្រើសពណ៌ខ្មៅមួយគត់ហើយ ជម្រើសពណ៌សគឺជាជម្រើសដែលមានតម្លៃថ្លៃជាងរបស់ក្រុមហ៊ុន Verizon ព្រោះវារួមបញ្ចូលបច្ចេកវិទ្យា mm-wave 5G។ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខនេះGoogle នឹងចេញនូវគំរូពណ៌សនៃស្មាតហ្វូន Pixel 4A 5G ដែលមានតំលៃ $499 ។
ទូរស័ព្ទ Pixel 4A 5G ពណ៌សនឹងចាប់ផ្តើមចេញចាប់ពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះហើយ។ សោភ័ណភាពវាពិតជាដូចគ្នាទៅនឹងកំណែ Verizon ជាមួយនឹងប៊ូតុងថាមពលពណ៌បៃតង ហើយបានបំពាក់ដោយល្បឿន sub-6 5G។
ហើយខាងក្រោមនេះជាតម្លៃរវាងម៉ូដែលនីមួយៗ ដែលជាតម្លៃផ្តាច់មុខនៅលើ Google Store៖
Pixel 5, $699
Green
Black
Pixel 4A 5G UW, $599
Black (with millimeter-wave 5G), Verizon exclusive
White (with millimeter-wave 5G), Verizon exclusive
Pixel 4A 5G, $499
Black (unlocked, sub-6 5G only)
White (unlocked, sub-6 5G only)
Pixel 4A, $349
Black
Blue
ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia