ជាមួយនឹងកំណែថ្មីនេះ Photoshop នឹងងអាចដំណើរនៅលើបន្ទះឈីបM1បានយ៉ាងរលូនហើយ
Adobe បានប្រកាសថា Photoshop សម្រាប់កំណែmacOS ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីគាំទ្របន្ទះឈីប Apple M1 ដែលនឹងបំពាក់នៅលើ Mac ជំនាន់ចុងក្រោយ។

Written by Heaur

03/12/2021

Adobe បានប្រកាសថា កម្មវិធីPhotoshop សម្រាប់កំណែmacOS ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីគាំទ្របន្ទះឈីប Apple M1 ដែលមានមូលដ្ឋាននៅARM ដែលនឹងបំពាក់នៅលើម៉ូដែល Mac ចុងក្រោយ។ Native support នេះមានន័យថា កម្មវិធីនោះនឹងលែងអាចដំណើរការនៅក្នុងកម្មវិធីត្រាប់តាមដែលមានស្រាប់ក្នុងsoftwareទៀតហើយ (ត្រូវបានគេស្គាល់ថារ៉ូRosetta 2) ដែលធ្វើអោយប្រសើរឡើងនូវperformance។

យោងតាមAdobe​​​​​​​​​ កម្មវិធីPhotoshop ដែលមានកំណែApple silicon នឹងអាចដើរដោយល្បឿនលឿនជាងមុន ដែលលឿនជាង“ ប្រព័ន្ធជំនាន់មុន ៗ ” ដែលបានតំឡើងប្រហាក់ប្រហែលគ្នា។ ដោយក្រុមហ៊ុនបានសាកល្បងលើមុខងារជាច្រើន ដូចជាការបើកនិងរក្សាទុកឯកសា រដំណើរកម្មវិធី និងប្រតិបត្ដិការធំ(compute-heavy operations) ដូចជាការបំពេញមាតិកា(Content-Aware Fill)និងការជ្រើសរើសប្រធានបទ(Select Subject)។

Adobe បានអះអាងថាកំណែអាប់ដេតនេះ នឹងធ្វើអោយកិច្ចការទាំងនេះ មានលឿនគួរឱ្យកត់សម្គាល់ជាងមុន។ក្រុមហ៊ុន Adobe ក៏បាននិយាយផងដែរថា ក្រុមហ៊ុននៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការសរសេរកម្មវិធីសម្រាប់ siliconរបស់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុននឹងបន្តធ្វើការជាមួយក្រុមហ៊ុន Apple ដើម្បីបន្តការកែលម្អការperformance។

ក្រុមហ៊ុនមិនទាន់បានអនុវត្តនូវមុខងារថ្មីៗដូចជាការមុខងារ Invite to Edit Cloud Documents និងPreset Syncingនៅឡើយទេ។ ដោយមុខងារទំាងនេះនឹងត្រូវដាក់បង្ហាញនាពេលអនាគត។ Adobe បាននិយាយថា ខ្លួនមិនចង់រក្សារទុកកម្មវិធីដើម(native app)ទៀតទេ ដូច្នេះAdobe នឹងបញ្ចេញនូវអ្វីដែលមានរួចហើយ។ ប្រសិនបើមានអ្នកប្រើប្រាស់ណា ដែលមិនមានមុខងារទំាងនោះ គេអាចតំឡើងកំណែ x 86 ហើយដំណើរការវាតាមរយៈរ៉ូតតា(Rosetta)។

ក្រៅពីនេះ ក្រុមហ៊ុនAdobe ក៏បានបញ្ចេញមុខងារពិសេស Super Resolution feature របស់ខ្លួននៅក្នុងកម្មវិធី Adobe Camera Raw Plugin ដែលប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើនគុណភាពរូបភាព រួមជាមួយនឹងការកែលម្អកម្មវិធី Photoshop សម្រាប់ iPad ដែលមានរួមបញ្ចូលទាំង Cloud Documents Version Historyនិងសមត្ថភាព ដំណើរការនៅលើCloud Documents ទោះបីជាគេមិនមានអ៊ិនណឺតក៏ដោយ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …