បច្ចុប្បន្ននេះ ស្មាតហ្វូនកាន់តែពេញនិយមក្នុងចំណោមកូនក្មេងរហូតដល់មនុស្សចាស់ សុទ្ធតែត្រូវការនិងមានទូរស័ព្ទគ្រប់គ្នា មិនថាពេលថ្ងៃ ឬពេលយប់ឧបករណ៌អេឡិចត្រូនិចទំាំងនោះបានចូលជាផ្នែកមួយនៃជីវិតមនុស្សគ្រប់រួចទៅហើយ។ យ៉ាងណាមិញ គេឃើញមានមនុស្សកាន់ច្រើនឡើងៗប្រើប្រាស់ស្មាតហ្វូតរហូតដល់យប់ជ្រៅ និងការគេងដាក់ទូរស័ព្ទក្បែងខ្លួនជានិច្ច ហើយភាគច្រើនបានរក្សាទូរស័ព្ទក្រោមខ្នើយ ងាយសម្រាប់ម៉ោងរោទិ៍។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលមនុស្សជាច្រើនមិនដឹងនោះគឺថាការគេងជាមួយទូរស័ព្ទរនៅជិតខ្លួនអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាខ្លំាង។

ការសិក្សារបស់អូស្រ្តាលីក៏បានបង្ហាញថា ស្មាតហ្វូនត្រូវបានគេបង្ហាញថា វានឹងបញ្ចេញកាំរស្មីវិទ្យុសកម្មដ៏គ្រោះថ្នាក់មួយ (radiation)ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរប្រព័ន្ធនៃដំណើរការនៅក្នុងខ្លួនដូចជាដំណើរការជីវសាស្រ្តឬចង្វាក់បេះដូង។ ម្យា៉ងទៀត វាអាចនាំឱ្យមានសុបិន្តអាក្រក់, អសមត្ថភាពក្នុងការគេង, ភ្ញាក់ឡើងច្រើនដងនៅពេលយប់ បង្កគ្រោះថ្នាក់ដល់ការផលិតអរម៉ូនសំខាន់ និង អាចប៉ះផលដល់គុណភាពមេជីវិតឈ្មោល ដោយបង្កអោយគ្មានកូនជាដើម។ បើតាមការបញ្ជាក់ដោយអង្គការសុខភាពពិភពលោក ឧបករណ៍អេឡិចត្រូនិចគឺភ្នាក់ងារដែលអាចបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីក។
ដើម្បីជៀសវាងរាល់បញ្ហាដែលអាចបង្កទៅសុខភាព អ្នកជំនាញជាច្រើនបានផ្តល់ដំន្មានចំពោះអ្នកដែលចូលគេងជាប់ជាមួយនឹងទូរស័ព្ទដោយ៖
១. ជៀសវាងដាក់ទូរស័ព្ទនៅក្បែងខ្លួន បន្ទាប់ពីប្រើប្រាស់រួច (ប្រសិនជាអាចឈប់ប្រើស្មាតហ្វូនកន្លះម៉ោងមុនចូលគេង)
២. ដាក់ទូរស័ព្ទអោយបានយ៉ាងហោចណាស់ក្នុងចំងាយ២ម៉ែត ពីកន្លែងយើងគេង
៣. បិទទូរស័ព្ទ ក្នុងករណីដែលយើងទុកជិតខ្លួន
៤. ប្រើប្រាស់ឧបករណ៌ការពារវិទ្យុសកម្ម
៥. បង្កើតទំលាប់អានសៀវភាវ ជំនួសអោយការប្រើប្រាស់ទូរស័ព្ទនៅពេលយប់

គួរំលឹកថា មានការស្រាវជ្រាវជាច្រើនកំពុងតែបន្តដើ ម្បីរកមើលថាតើការប្រើប្រាស់ទូរស័ព្ទចល័ត អាចបង្កើតទៅការវិវត្តជាជំងឺមហារីកដែរឬទេ បើតាមការចុះផ្សាយរបស់អង្គការសុខភាពពិភលោក (WHO)។
Source: www.express.co.uk
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube