Philips សូមណែនាំទូរទស្សន៍ប្រភេទ OLED ឆ្នាំ ២០២១ ជាមួយ Ambilight
Philips ដែលជាក្រុមហ៊ុនដ៏សំខាន់បំផុតមួយនៃទីផ្សារទូរទស្សន៍ បានទទួលជោគជ័យយ៉ាងខ្លាំងជាមួយនឹងស៊េរីទូរទស្សន៍ OLED របស់ខ្លួន។

Written by Heaur

01/29/2021

Philips ដែលជាក្រុមហ៊ុនដ៏សំខាន់បំផុតមួយនៃទីផ្សារទូរទស្សន៍ បានទទួលជោគជ័យយ៉ាងខ្លាំងជាមួយនឹងស៊េរីទូរទស្សន៍ OLED របស់ខ្លួន។ នៅពេលដែលទូរទស្សន៍ម៉ូឌែល OLED ស៊េរីថ្មីត្រូវបានណែនាំក្នុងឆ្នាំនេះ វាជារឿងគួរអោយកត់សំគាល់ដែលថា ក្រុមហ៊ុនបានជ្រើសរើសជម្រើស៧៧ អ៊ីញជាលើកដំបូង សម្រាប់ទូរទស្សន៍ប្រភេទ OLED។ 

ខណៈដែលម៉ូឌែល ដែលមានអេក្រង់៤៨, ៥៥ និង ៦៥ អ៊ីញក៏បានបង្ហាញខ្លួនផងដែរ។  លើសពីនេះទៀត ទូរទស្សន៍ទាំងនេះដែលមានលក្ខណៈពិសេសឆ្លាតវៃនឹងមានប្រព័ន្ធប្រតិបត្តិការ Android 10 ប្រព័ន្ធភ្ជាប់ HDMI 2.1 និងមានមុខងារ 4-way ambilight feature​ផងដែរ។

ថ្ងៃនេះ Philips បានណែនាំទូរទស្សន៍ឆ្លាតវៃដែលវានឹងដាក់លក់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១។ ទូរទស្សន៍ដែលមានឈ្មោះថា OLED806 និង OLED856 នឹងជំនួសម៉ូដែល OLED805 និង OLED8565 កាលពីឆ្នាំមុន។ ទោះបីម៉ូដែល Philips OLED806 ក៏នឹងមានជម្រើស ៧៧ អ៊ីញនៅឆ្នាំនេះ​ ក៏ប៉ុន្តែគ្មានជម្រើសសម្រាប់ម៉ូឌែល OLED856 ទេ។ យ៉ាងណាមិញ ម៉ូឌែលOLED856 មានជំហររាងអក្សរ V និងពណ៌ក្រូម៉ូសូម(chrome colors)។ OLED806 មានរចនាជើងពីរគូ។ នៅពេលយើងក្រឡេកមើលទៅគុណភាពរូបភាព សំឡេងនិងបច្ចេកវិទ្យា (processor technology), យើងមិនអាចមើលឃើញភាពខុសគ្នារវាងម៉ូឌែលទាំងពីរបានទេ។

នៅឆ្នាំ ២០២១ ជាលើកទីមួយសម្រាប់ទូរទស្សន៍OLED, រន្ធHDMI 2.1 ត្រូវបានណែនាំ ខណៈដែលទូរទស្សន៍ជាច្រើនគាំទ្រ 4K120, VRR, eARC និង ALLM ។ លើសពីនេះទៀតយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ឧបករណ៍ទាំងនេះក៏នឹងរួមបញ្ចូលវិញ្ញាបនប័ត្រ AMD FreeSync Pro Pro ផងដែរ។ទូរទស្សន៍ឆ្លាតវៃ Philips OLED នឹងផ្តល់នូវគុណភាពរូបភាពខ្ពស់ ដែលតម្រូវនឹងconsolesជំនាន់ថ្មីដូចជា PlayStation 5 និង Xbox Series X។ លើសពីនេះទៀតនៅលើកញ្ចក់ទូរទស្សន៍ដែលនឹងមាន HDR10 + ត្រូវគ្នានឹងប្រព័ន្ធដំណើរការ និងអាចសម្របខ្លួនដោយស្វ័យប្រវត្ត ខណៈយើងកំពុងមើលភាពយន្ត។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …