ក្រុមហ៊ុនOrigin បានអាប់ដេតសេ៊រីកុំព្យូទ័រយួរដៃរបស់ខ្លួនជាមួយ GPU ស៊េរី RTX 3000 ស៊េរីថ្មី
ក្រុមហ៊ុន Origin បានធ្វើការអាប់ដេតនូវកុំព្យូទ័រយួរដៃលេងហ្គេមnotebooks ដោយក្រុមហ៊ុនបានបញ្ចូលកាតក្រាហ្វិចចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nvidia.

Written by Heaur

01/14/2021

ក្រុមហ៊ុន Origin បានធ្វើការអាប់ដេតនូវកុំព្យូទ័រយួរដៃលេងហ្គេមnotebooks ម៉ូឌែល EVO15-S, ម៉ូឌែល EVO17-S ហើយនិងម៉ូឌែលNT-17។ ដោយក្រុមហ៊ុនបានបញ្ចូលកាតក្រាហ្វិចចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nvidia, GeForce RTX 3000(mobile graphics cards)។

យើងអាចកំណត់រចនាសម្ព័ន្ធខ្សែទាំងពីរជាមួយ processors, Intel Core i7 ជំនាន់ទី១០, ដែលមានអង្គផ្ទុកទិន្នន័យរហូតដល់ ៦៤ ជីកាបៃនិងមានទំហំផ្ទុក ២ x ២TB ។ យើងអាចជ្រើសរើសយកអេក្រង់ទំហំ ៣០០ ហឺត ជាមួយនឹងការបង្ហាញរូបភាព(display)ក្នុងកម្រិត ១០៨០ មេកាភិសែល,  ឬក៏ជ្រើសយកអេក្រង់ទំហំ ១៤៤ ហឺត ក្នុងកម្រិត១០៨០មេកាភិសែស ឬម្យ៉ាងយើងក៏អាចរើសអេក្រង់ប្រភេទ UHD 60Hz ដែលជាអេក្រង OLED មានទំហំ១៥ អ៊ីញ។

គ្រប់ម៉ូដែលទាំងអស់មានជម្រើសនៃការតភ្ជាប់(connections) រួមមានរន្ធUSB ៣.២ ជំនាន់ទី១, រន្ធ Thunderbolt ៣,  រន្ធកាត microSD Push-Push, រន្ធកាត Mini DisplayPort ១.៣, រន្ធ HDMI និងរន្ធ RJ-៤៥ Ethernet (Ethernet jack)។​ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Origin គឺកំុព្យូទ័រទំាងនេះអាចកំណត់បានដោយខ្លួនឯង ជាមួយ UV printing និង laser etchingបានផងដែរ។ យ៉ាងណាមិញ ម៉ូឌែលទំាង៤នេះ រួមមាន EVO15-S,  EVO17-S NT-15, និង NT-17  ត្រូវបានក្រុមហ៊ុនដាក់លក់ជាផ្លូវការក្នុងតំលៃផ្សេងៗគ្នា ដោយគេអាចធ្វើការកម្មងទិញចាប់ពេលនេះតទៅ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …