ការអះអាងមួយបានបង្ហាញថា នាឡិការឆ្លាតវៃOppo Watch 2 នឹងបំពាក់ដោយSnapdragon Wear 4100។ ការផ្លាស់ប្តូរនេះគឺបានប្រកាសដោយហ្គូហ្គោលសម្រាប់វេទិកាWear OS។

គេអាចនិយាយបានថាក្រុមហ៊ុន Qualcomm មានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរprocessorថ្មី សម្រាប់នាឡិកាវៃឆ្លាត។ ទោះយ៉ាងណាក្រុមហ៊ុនផលិតនាឡិកាវៃឆ្លាតកំពុងតែមានដំណើរការprocessorយឺត ក្នុងការប្រើប្រាស់ រហូតដល់ពេលនេះ។

ទោះយ៉ាងណាគេរំពឹងថា Snapdragon Wear 4100 នឹងត្រូវបានផលិតច្រើនជាងមុននៅឆ្នាំ ២០២១។ ឧបករណ៍ដែលនឹងចាប់ផ្តើមផ្លាស់ប្តូរនេះត្រូវបានគេនិយាយថាជានាឡិកាឆ្លាតវៃថ្មីរបស់ Oppo ។ វាត្រូវបានគេលើកឡើងផងដែរថាវានឹងមានជម្រើសទំហំ ហើយជំរើសពណ៌ចំនួន ៦ នឹងត្រូវបង្ហាញដល់អ្នកប្រើប្រាស់។ ទោះបីជាមានការផ្លាស់ប្តូរនេះក៏ដោយក៏មានការបញ្ជាក់ថាក្រុមហ៊ុន Oppo នឹងមិនបោះបង់ចោលការរចនាម៉ូដដូច Apple Watch ឡើយ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports