ស្មាតហ្វូនរបស់ក្រុមហ៊ុន Oppo ម៉ូដែលថ្មីមួយនឹងមានបំពាក់ដោយបន្ទះឈីប Snapdragon 870
ទូរស័ព្ទ Oppo Reno5 Series ត្រូវបានគេនិយាយថានឹងភ្ជាប់មកជាមួយនូវបន្ទះឈីបបីប្រភេទរួមមាន Snapdragon 765G, Dimensity 1000 និង Snapdragon 865

Written by Dorn Visal

11/24/2020

ទូរស័ព្ទ Oppo Reno5 Series ត្រូវបានគេនិយាយថានឹងភ្ជាប់មកជាមួយនូវបន្ទះឈីបបីប្រភេទរួមមាន Snapdragon 765G, Dimensity 1000 និង Snapdragon 865 នេះបើយោងតាមរបាយការរបស់  leakster Digital Chat Station ក៏បានរាយការណ៍ផងដែរថាទូរស័ព្ទ Oppo ម៉ូដែលថ្មីចុងក្រោយនេះនឹងបំពាក់ដោយបន្ទះឈីប Snapdragon 870។

បន្ទះឈីប Snapdragon 870 នេះនឹងត្រូវបានធ្វើឱ្យប្រសើរ overclocked 865 មុន ហើយឈីប Snapdragon 870 នេះមានកំណត់ល្បឿន 3,20 GHz ដែលជាល្បឿនលឿនជាងមុនបើប្រៀបធៀបទៅនឹងល្បឿន 3.09 GHz នៅលើ S865+ និង 2,84 GHz នៅលើបន្ទះឈីបជំនាន់មុន។

ចំពោះAdreno 650 GPU ក៍បានធ្វើការបន្ថែមល្បឿនរហូតដល់ 905 MHz  ដែលកើនឡើងពី 645 MHz នៅលើS868 Plus និង 587 MHz នៅលើឈីប 865។ ហើយពិន្ទុនៃការធ្វើតេសត្ត GPU របស់ឈីប Snapdragon 870 នៅលើ AnTuTu នឹងកើនដល់ 70,000ពិន្ទុ ដែលខ្ពស់បំផុត។

Oppo Reno5 ដែលបំពាក់ដោយប្រព័ន្ធ 5G មានអេក្រង់ទំហំ 6,43អ៊ីញ ប្រភេទ OLED, មានកាមេរ៉ាទំហំ  64 + 8 + 2 + 2 MP និងថាមពលថ្ម 4300 mAh និងសាកថ្មល្បឿនលឿន65W ផងដែរ។ ស៊េរី Reno5 ថ្មីនេះនឹងដាក់បង្ហាញជាផ្លូវការនៅក្នុងខែឧសភាឆ្នាំ 2021។

ប្រភព៖ gsmarena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com  ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …