ក្រុមហ៊ុន Oppo និងក្រុមហ៊ុនឌីស្សាញ Nendo បានបង្កើតគំនិតសម្រាប់ “ទូរស័ព្ទរុញ” ថ្មីដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើកនឹងរុញទូរស័ព្ទនេះទៅជាទំហំអេក្រង់បីផ្សេងគ្នា។ យោងទៅតាមក្រុមហ៊ុន Oppo និន្នាការថ្មីនេះគឺឆ្ពោះទៅរកការផលិតទូរស័ព្ទដែលមានអេក្រង់ទំហំធំដែលអាចបត់បានកាន់តែតូចងាយស្រួលកាន់ទុកដាក់។ ទូរស័ព្ទស្លាយអាចបង្ហាញថាជាការបញ្ចូលគ្នារវាងមុខងារនិងភាពងាយស្រួល។
ការបើកផ្នែកដំបូងរបស់ស្មាតហ្វូននេះអនុញ្ញាតឱ្យអ្នកមើលឃើញម៉ោង និងnotificationsរបស់អ្នក ផ្នែកមួយទៀតមានរួមបញ្ចូលមុខងារកាម៉េរាថត Selfie ហើយនៅពេលអ្នកលាតត្រដាងអេក្រង់ទាំងមូលអ្នកអាចប្រើប្រាស់វាសម្រាប់លេងហ្គេម មើលខ្សែភាពយន្ត ឬមុខងារជាច្រើនទៀត។ ប៊ូតុងចំហៀងមានគោលបំណងផ្សេងៗគ្នាអាស្រ័យលើមុខងាររបស់វា។ ការរចនានេះថែមទាំងបានបន្ថែមមុខងារប្រើប្រាស់ប៊ិចចុចផងដែរ។
ទូរស័ព្ទនេះបានបំពាក់ដោយកាសស្តាប់ត្រចៀកឥតខ្សែ ប្រើប្រាស់ឧបករណ៍សាកថ្មចល័តដែលភ្ជាប់ជាមួយស្រោមទូរស័ព្ទ ឧបករណ៍បំពងសម្លេង AI speaker និងរួមបញ្ចូលទាំងនាឡិកាឆ្លាតវៃ និងឆ្នាំងសាកឥតខ្សែផងដែរ។
ប្រភព៖ engadget
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia