ស្មាតហ្វូន Oppo ពីរបីម៉ូឌែល ដោយមានការរចនាស្រដៀងនឹងម៉ូឌែល PDSM00 និង PDST00 ទទួលបានការបញ្ជាក់ពីគេហទំព័រ TENAA កាលពីពេលថ្មីៗនេះ។ ដោយម៉ូឌែលនេះត្រូវបានគេនិយាយថា វាអាចជាកំណែរបស់ទូរស័ព្ទដៃ Reno5 Pro 5G។

យ៉ាងណាមិញ តាមគេហទំព័រដដែលនេះ គឺគេមិនរាប់បញ្ចូលលក្ខណៈពិសេសណាមួយរបស់ Reno5 Pro 5G ទេ។ ប៉ុន្តែគេអាចដឹងថា វានឹងបំពាក់អេក្រង់ទំហំ ៦.៥៥ អ៊ីញកម្រិត FullHD + និងមានថាមពលថ្ម ៤.២៥០ mAh ដែលអាចសាកបាន ៦៥W ។
ស្មាតហ្វូននេះនឹងមានកាមេរ៉ាសរុបចំនួន ៥ តែម្តង។ នោះគឺកាមេរ៉ាខាងមុខទំហំ ៣២ មេហ្គាភិចស៊ែល និងនៅខាងក្រោយមានកាមេរ៉ាទំហំ ៦៤ មេហ្គាភិចស៊ែល កាមេរ៉ាទំហំ ៨ មេហ្គាភិចស៊ែល ព្រមទំាងមានការបំពាក់ដោយោកាមេរ៉ាពីរផ្សេងទៀត ទំហំ ២ មេហ្គាភិចស៊ែល។

Reno5 Pro 5G ក៏ត្រូវបានគេប្រទះឃើញនៅលើ Geekbench ជាមួយនឹងបន្ទះឈីប Dimensity 1000+ និង RAM ទំហំ 8GB ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 11 ដែលអាចមាន ColorOS 11 នៅខាងលើ។ Reno5 Pro 5G ត្រូវបានគេរំពឹងថានឹងបំពាក់ដោយ Dimense 800U SoC ផងដែរ។
Source: www.gsmarena.com