ប្លែកខ្លាំង! ក្រុមហ៊ុន Oppo បានបង្ហាញរូបគំរូទូរស័ព្ទដែលអាចដោះកាមេរ៉ាចេញបាន
ក្រុមហ៊ុន Oppoនឹងធ្វើការដោះស្រាយបញ្ហាកាមេរ៉ានេះតាមរយៈផ្សេងម្តង គឺយើងអាចកាន់កាមេរ៉ានៅក្នុងដៃរបស់យើងតែម្តង។

Written by Heaur

12/07/2020

ក្រុមហ៊ុន Oppo ត្រូវបានគេស្គាល់ថា ក្រុមហ៊ុនដែលមានភាពឆ្នៃប្រឌិតខ្លាំង។ កន្លងមក ក្រុមហ៊ុននេះបានព្យាយាមលុបបំបាត់នូវកាមេរ៉ា Selfie តាមរយៈការលាក់នៅក្រោមពីផ្ទាំងអេក្រង់ Display។ តែលើកនេះ ក្រុមហ៊ុន Oppoនឹងធ្វើការដោះស្រាយបញ្ហាកាមេរ៉ានេះតាមរយៈផ្សេងម្តង គឺយើងអាចកាន់កាមេរ៉ានៅក្នុងដៃរបស់យើងតែម្តង។ 

យោងទៅតាម 91Mobiles,  ក្រុមហ៊ុន Oppo កំពុងតែរក្សាសិទ្ធិសម្រាប់ទូរស័ព្ទដៃដែលមានកាមេរ៉ាអាចដោះចេញបាន។​ នេះមានន័យថា ប្រសិនបើយើងចង់ថតរូប Selfie, យើងគ្រាន់តែទាញកាមេរ៉ាចេញពីខាងក្រោយទូរស័ព្ទ ហើយយើងធ្វើការថតជាការស្រេច។

ចំពោះការរចនា វាត្រូវបានបំពាក់ដោយកាមេរ៉ា២គ្រាប់ ដោយកាមេរ៉ាទំាំងនោះ នឹងត្រូវភ្ជាប់ជាមួយជម្រើសស៤ ដូចជាជម្រើស USB-C, NFC, WiFi និង Bluetooth ។លើសពីនេះ ថាមពលថ្ម lithium-ion នឹងអាចរក្សាអោយកាមេរ៉ាទំាំងនោះ មានដំណើរការធម្មតា ខណៈពេលដែលយើងកំពុងតែថតរូបក៏ដោយ។ យ៉ាងណាមិញ គេនូវមិនទាន់ដឹងថាតើ ក្រុមហ៊ុន Oppo នឹងពិតជាផលិតទូរស័ព្ទដូចរូបខាងលើដែរឬយ៉ាងណាទេ ខណៈដែលក្រុមហ៊ុននេះទើបតែបានបង្ហាញនូវទូរស័ព្ទដែលអាចពង្រើកអេក្រង់បាន។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …