ក្រុមហ៊ុន Oppo បង្ហាញពីគំនិតបង្កើតស្មាតហ្វូនប្រភេទថ្មីដែលអាចទាញនិងរុញចូលបាន
ក្រុមហ៊ុនបានបង្កើតកំណត់ជាថ្មីម្តងទៀតនូវបទដ្ឋានជាមួយនឹងទូរស័ព្ទប្រភេទមួយគឺ Oppo X 2021 ដែលអាចទាញចេញចូលបានយា៉ងងាយបំផុត។

Written by Heaur

11/18/2020

វាមិនមានអ្វីដែលចម្លែកឡើយសម្រាប់ក្រុមហុ៊ន Oppo ដែលតែងតែរចនាស្មាតហ្វូនជាមួយនឹងគំនឹងច្នៃប្រឌិតថ្មី។ កាលពីឆ្នាំ ២០១៣ ទូរស័ព្ទដៃOppo N1 មានកាមេរ៉ាបង្វិលបាន បន្ទាប់មកទូរស័ព្ទដៃ Find X ឆ្នាំ ២០១៨ ជាទូរស័ព្ទដែលអាចទាញកាមេរ៉ាចេញពីតួរទូរស័ព្ទបានផងដែរ។  ឥឡូវនេះក្រុមហ៊ុនបានបង្កើតកំណត់ជាថ្មីម្តងទៀតនូវបទដ្ឋានជាមួយនឹងទូរស័ព្ទប្រភេទថ្មីមួយគឺ Oppo X 2021 ដែលអាចទាញចេញចូលបានយា៉ងងាយបំផុត។ 

កត្តាអស្ចារ្យបំផុតជាមួយ Oppo X 2021 នេះគឺ វាមិនមានទំហំបង្ហាញថេរទេ ព្រោះវាអាចកែតម្រូវអង្កត់ទ្រូងចន្លោះ ៦.៧ និង ៧,៤ អ៊ីញដែលបង្ហាញពីឱកាសថ្មីសម្រាប់អ្នកអភិវឌ្ឍន៍និងអ្នកប្រើប្រាស់។ Oppo​ ផ្តល់ឧទាហរណ៍នៃការចុចតំណវីដេអូដែលបន្ទាប់មកលទ្ធផលនឹងត្រូវបានកែតម្រូវលើអេក្រង់សម្រាប់សមាមាត្ររបស់វាផ្ទាល់។

ចំពោះ Display របស់វា មានទំហំ 6,7 អ៊ីញ។ វាជាបន្ទះអេឡិចត្រូនិចប្រភេទ OLED ដែលមានផ្នែកកញ្ចក់អេក្រង់មានកម្លាំងខ្លាំងប្រភេទ Warp Track ដែលជាផ្នែកមួយដែលស្ថិតនៅខាងក្រោមអេក្រង់ ហើយមានកម្រាស់ត្រឹមតែ ០,១ មីល្លីម៉ែត្រប៉ុណ្ណោះ។ យើងមិនមានព័ត៌មានជាក់លាក់លើសម្ភារៈពិតនៅលើស្រទាប់ខាងក្រៅនៃអេក្រង់ទេប៉ុន្តែវាសន្មតថាជាប្រភេទប្លាស្ទិក។

ដោយសារដែលម៉ូទ័ររំកិលរបស់វានៅពីក្រោម, Display ដែល Oppo បានបង្កើតគឺគ្មានស្នាមបត់ទាំងអស់។ ម៉ូទ័រអាចដកថយនិងពង្រីក Display បានយ៉ាងស្មើរគ្នា។ ក្រុមហ៊ុនមិនមានផែនការចេញផ្សាយពិតប្រាកនោះទេ ។ ហើយមើលទៅទូរស័ព្ទនេះទំនងជានឹងមិនបង្ហាញខ្លួននៅក្នុងពេលបច្ចុប្បន្នទេ។ ទោះយ៉ាងណាយើងប្រាកដជានឹងត្រៀមសម្រាប់ការប្រកាសចេញពី Oppo X 2021 នៅលើទីផ្សារបច្ចេកវិទ្យារបស់វានាពេលខាងមុខ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …