ស្មាតហ្វូនបត់បានរបស់ Oppo នឹងមកដល់ឆាប់ៗនេះ ជាមួយនឹងតម្លៃសមរម្យ
Oppo បានដាក់បង្ហាញស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ខ្លួនគឺ Find N នៅក្នុងខែធ្នូ។ ហើយថ្មីៗនេះក្រុមហ៊ុនកំពុងធ្វើការលើឧបករណ៍មួយចំនួនដែលគ្រោងចេញ ...

Written by Vichea

05/04/2022

Oppo បានដាក់បង្ហាញស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ខ្លួនគឺ Find N នៅក្នុងខែធ្នូ។ ហើយថ្មីៗនេះក្រុមហ៊ុនកំពុងធ្វើការលើឧបករណ៍មួយចំនួនដែលគ្រោងចេញនាពេលខាងមុខដើម្បីក្លាយខ្លួនជាផ្នែកមួយនៃទូរស័ព្ទអេក្រង់បត់។ ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ថាស្មាតហ្វូនដែលនឹងចេញនាពេលខាងមុខរបស់ Oppo នឹងមានអេក្រង់​បត់បែបបញ្ឈរដែល​មាន​ស្ទីល​ដូច​ជា Samsung Galaxy Z Flip3 ឬ Huawei P50 Pocket ។

ទោះយ៉ាងណាក៏ដោយ បើតាមការឲ្យដឹងគេថាទូរស័ព្ទរបស់ Oppo នឹងមានតម្លៃសមរម្យជាងទូរស័ព្ទរបស់ក្រុមហ៊ុនផ្សេង ហើយវាសមហេតុផលព្រោះ Oppo Find N គឺវាមានតម្លៃថោកជាងដៃគូប្រកួតប្រជែងរបស់វាពិតមែន នៅពេលដែលវាចេញលក់នៅលើទីផ្សារប្រទេសចិន។ ជាក់ស្តែង Oppo នឹងមានតម្លៃប្រហែល 5,000 CNY នេះបើយោងតាមពាក្យចចាមអារ៉ាមចេញពីប្រទេសចិន ហើយបច្ចុប្បន្នវាប្រហាក់ប្រហែលនឹង $756 ឬ €718។ ដោយសម្រាប់ P50 Pocket ចាប់ផ្តើមនៅ CNY 8,988 នៅក្នុងប្រទេសចិន ($1,360 ឬ 1,292 €) ខណៈដែល Galaxy Z Flip3 មានតម្លៃ CNY 7,399 ($1,119 ឬ €1,063)។

ជាមួយទូរស័ព្ទអេក្រង់បត់ថ្មីរបស់ Oppo នឹងមានអ្នកប្រើប្រាស់ជាច្រើនប្រាកដជាសប្បាយចិត្តដែល Oppo បន្ទាបតំលៃស្មាតហ្វូនអេក្រង់បត់របស់ខ្លួនឲ្យទាប់ជាងគេ ប៉ុន្តែពេលខ្លះយុទ្ធសាស្ត្រកំណត់តម្លៃរបស់គេសម្រាប់ឧបករណ៍ផ្សេងទៀតតែងតែផ្ទុយស្រឡះ។ Oppo ‘flip phone’ ត្រូវបានគេរំពឹងថានឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 1+ SoC ដែលមានន័យថាវាអាចបង្ហាញខ្លួននៅរដូវក្តៅនេះ។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុង …