ទូរស័ព្ទ Oppo X 2021 របស់ក្រុមហ៊ុន Oppo គឺជាម៉ូឌែលទូរស័ព្ទដែលអាចពង្រីកទំហំអេក្រង់របស់វាបាន ចន្លោះពី ៦,៧ ទៅ ៧,៤ អ៊ីញ ដោយសារបន្ទះអេក្រង់អាចរំកិលបាន ហើយវាត្រូវបានរកិលដោយម៉ូទ័រដែលនៅខាងក្រោម។ វាជាការបង្ហាញបច្ចេកវិទ្យាដ៏អស្ចារ្យមួយហើយគ្រាន់តែថា – ក្រុមហ៊ុនមិនទាន់មានគម្រោងរយៈពេលខ្លីក្នុងការបង្កើតទូរស័ព្ទនេះសម្រាប់ទីផ្សារ អមជាមួយការរចនាបែបនេះនៅឡើយ។
ទោះបីវាមិនមានផែនការសម្រាប់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនក្នុងរយៈពេលខ្លីក៏ដោយ វានឹងក្លាយជាគោលដៅសម្រាប់ការផ្លាស់ប្តូរនិងការវិវត្តនៃទូរស័ព្ទនាពេលអនាគត។ ការធ្វើពាណិជ្ជកម្មភាវូបនីយកម្មទាមទារការស្រាវជ្រាវទីផ្សារនិងយុត្តិកម្មអាជីវកម្ម ហើយវាក៏ត្រូវការពេលវេលាខ្លះផងដែរ” នេះជាការលើករបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Oppo ប្រហែលជាកំពុងរង់ចាំបង្កើតអេក្រង់ដែលអាចបត់បែនជាមុខសិន។ ស្មាតហ្វូន Oppo X 2021 នេះនឹងប្រើអេក្រង់ប្លាស្ទិកម្យា៉ងដែលអាចបត់បាន ដោយត្រូវបំពាក់មកជាមួយ “ ប្លាស្ទិករឹង” ដើម្បីបង្កើនភាពធន់អោយទូរស័ព្ទ។
ក្រុមហ៊ុនចិនមិនមែនជាក្រុមហ៊ុនតែមួយដែលធ្វើការស្រាវជ្រាវលើទូរស័ព្ទដែលទាញចេញអេក្រង់ចេញបាននោះទេ ពោលគឺគម្រោង B Project របស់ LG នឹងមកដល់នៅខែមីនានាពេលខាងមុននេះ ដោយទូរស័ព្ទដែលអាចរំកិលបាន នឹងត្រូវប្រើបន្ទះអេក្រង់ LG Display ។
Source: www.gsmarena.com