Facebook កំពុងបន្ថែមនូវក្រុមអ្នកអភិវឌ្ឍន៍ផ្សេងទៀត សម្រាប់Oculus Studios អូហ្គូដែលកំពុងរីកចម្រើនរបស់ខ្លួន។ ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន Downpour Interactive ដែលជាក្រុមបង្កើតឡើងវីដេអូហ្គេមប្រភេទVR​ ដែលមានឈ្មោះថា Onward  ក្រុមហ៊ុនFacebook មិនបានបង្ហាញពីលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែគេអាចនិយាយថាស្ទូឌីយោទាំងមូលត្រូវបានរួមបញ្ចូលនៅក្នុងប្រតិបត្តិការនេះ។

តើវាមានន័យយ៉ាងដូចម្តេចចំពោះអនាគតនៃហ្គេមOnward ខណដែលក្រុមហ៊ុនទំាងពីរបាននិយាយថាពួកគេនឹងបន្តគាំទ្រហ្គេមនៅលើវេទិការទាំងអស់ដែលមាននៅពេលនេះ។ ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ហ្វេសប៊ុក Downpourគ្រោងនឹងចាប់ផ្តើមធ្វើការលើគម្រោងថ្មី។ ហើយខណៈដែលវាមិនបានចែករំលែកព័ត៌មានលម្អិតអំពីអ្វីដែលអាចមានវាបាននិយាយថាខ្លួនសង្ឃឹមថានឹងនាំបទពិសោធន៍ទាំងនោះទៅកាន់មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

នៅពេលនិយាយអំពីស្ទូឌីយោVR ហ្វេសប៊ុកបានធ្វើការទិញយកក្រុមហ៊ុនជាច្រើន។ ចាប់តាំងពីចុងឆ្នាំ ២០១៩ ក្រុមហ៊ុនបានទិញអ្នកបង្កើតហ្គេមBeat Saber, ទិញហ្គេមSanzaru Games និងReady to Dawn  ខណៈដែលហ្គេម Lone Echo II នឹងចេញផ្សាយនៅរដូវក្តៅនេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports