ថ្មីៗនេះ OnePlus ទើបបញ្ចេញកាសតំលៃថវិការមួយដែលហៅថា OnePlus Nord Buds
OnePlus Nord Buds ជាកាសប្រភេទ TWS នៃត្រកូល Nord របស់ OnePlus។ វាត្រូវបាននប្រកាសចេញថ្មីៗនេះនៅប្រទេសឥណ្ឌាជាមួយតំលៃ2,800រូពី ជាមួយពណ៌ពីជម្រើស។

Written by Vichea

04/29/2022

OnePlus Nord Buds ជាប្រភេទកាសឥតខ្សែ TWS ហើយវាជាកាសត្រកូល Nord ដំបូងដែល OnePlus ទើបបញេ្ចញជាមួយតំលៃដ៏សមរម្យបំផុតក្នុងចំណោមកាសផ្សេងៗទៀតរបស់ក្រុមហ៊ុននេះ ដែលវាមានតំលៃចេញពីរោងចក្រ 3,000 រូពី ប៉ុន្តែត្រូវបានបញ្ចុះតម្លៃមក 2,800 រូពីឬស្មើរនឹង ($37/€35) សម្រាប់ការចេញលក់ដំបូង។

OnePlus Nord Buds ភ្ជាប់មកជាមួយឧបករណ៍បំពងសំលេង 12.4 mm និងគាំទ្រ Dolby Atmos។ ជាមួយនឹងកម្មវិធីដែលក្រុមហ៊ុនផ្ដល់ឲ្យដល់កាសនេះអ្នកអាចជ្រើសរើសការកំណត់សំលេងណាមួយដែលអ្នកពេញចិត្តពី Sound Master EQ ហើយអ្នកក៏អាចធ្វើការកំណត់ប្រភេទសម្លេងផ្ទាល់ខ្លួនបានផងដែរ។

សម្រាប់ថាមពលថ្មវិញអ្នកមិនអាចបញ្ចប់ជីវិតវាដោយងាយស្រួលនោះទេ ពោលគឹនៅពេលសាកពេញវាអាចប្រើស្ដាប់តន្ត្រីជាប់ដល់ទៅ 7 ម៉ោង បូករួមជាមួយថាមពលដែលមានក្នុងប្រអប់វាទៀតដូច្នេះអ្នកអាចប្រើស្ដាប់ជាប់បានរហូតដល់ទៅ 30 ម៉ោងឯណោះ។ OnePlus គឺជាក្រុមហ៊ុនមួយដែលចូលចិត្តនាំយកការសាកថ្មលឿនមកបំពាក់លើឧបករណ៍របស់គេ ហើយសម្រាប់ Nord Buds នេះក៏គេមិនលើកលេងដែរ គឺវាសាកថ្ម 10 នាទីហើយប្រើបានរហូតដល់ទៅ ៥ ម៉ោង។

កាសត្រកូល Nord ថ្មីនេះភ្ជាប់មកជាមួយប៊្លូធូស 5.2 និងមានមុខងារ Pro Gamer ដែលបន្ថយភាពយឺតយ៉ាវដល់ 94 ms។ ទោះជាយ៉ាងណាសម្រាប់កាសតំលៃថវិការនេះកាលផ្ដល់ឲ្យក៏មានកម្រិតដែរ សម្រាប់ផ្នែកសម្លេងវាផ្ដល់ឲ្យតែមុខងារ SBC និង AAC ប៉ុណ្ណោះ ហើយក៏មិនមានមុខងារ ANC ដែរ។​ ប៉ុន្តែគេផ្តល់ឲ្យមកវិញនូវការភ្ជាប់រហ័សម្រាប់ទូរស័ព្ទ OnePlus ឬ ទូរស័ព្ទ Android ដ៏ទៃទៀតដោយប្រើតាមកម្មវិធី HeyMelody ហើយបូករួមបន្ថែមជាមួយរន្ធស្រូបសំលេងពីរសម្រាប់កាសម្ខាងៗដើម្បីជំនួយដល់ការបញ្ជូនសម្លេងឲ្យច្បាស់នៅពេលនិយាយទូរស័ព្ទ។

Nord Buds មកជាមួយជម្រើសពណ៌ពីររសជាតិមួយពណ៌ខ្មៅ (Black Slate) និងមួយទៀតពណ៌ស (White Marble)។ គ្រាប់កាសនីមួយៗមានទម្ងន់ 4.82 ក្រាម និងមានថាមពលថ្ម 41 mAh បូករួមជាមួយការការពារជំរៀបទឺកកម្រិត IP55 ដូច្នេះអ្នកអាចប្រើវានៅក្នុងកន្លែងហាត់ប្រាណ និងពេលភ្លៀងបានដោយគ្មានបញ្ហា។ ប្រអប់កាសមានថាមពលថ្ម 480 mAh និងអាចសាកថ្មតាមរន្ធ USB-C។

OnePlus Nord Buds បានបើឲ្យមានការកម្មងនៅប្រទេសឥណ្ឌាហើយក្នុងតម្លៃ 2,800រូពីឬ ($37/€35) ហើយការបើកលក់ជាផ្លូវការនឹងចាប់ផ្តើមក្នុងរយៈពេល 12 ថ្ងៃទៀត​។​ សម្រាប់ថ្ងៃបើកលក់ជាសកលយើងមិនទាន់ដឹងពេលជាក់លាក់នោះទេ។

ប្រភព៖ GSMArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …