គំនិតទូរស័ព្ទឆ្លាតរបស់ OnePlus អាចផ្លាស់ប្តូរពណ៌បាន
OnePlus បានបង្ហាញគំនិតទូរស័ព្ទដំបូងរបស់ខ្លួន ដោយដាក់ឈ្មោះថា Concept One ដែលមានបំពាក់ដោយកញ្ចក់ពណ៌ភ្លឺយ៉ាងស្រស់ស្អាត និងទាក់ទាញ

Written by Dorn Visal

12/22/2020

កាលពីខែមករាកន្លងទៅក្រុមហ៊ុន OnePlus បានបង្ហាញគំនិតទូរស័ព្ទដំបូងរបស់ខ្លួន ដោយដាក់ឈ្មោះថា Concept One ដែលមានបំពាក់ដោយកញ្ចក់ពណ៌ភ្លឺយ៉ាងស្រស់ស្អាត និងទាក់ទាញ ជាមួយកាមេរ៉ាដែលបានលាក់នៅផ្នែកខាងក្រោយនៃទូរស័ព្ទ។ 

បើយោងតាមការលេចធ្លាយនេះស្មាតហ្វូន OnePlus ចុងក្រោយនេះ ហាក់ដូចជាដូចគ្នាច្រើនទៅនឹងទូរស័ព្ទ OnePlus 8T ដែរ។ 

ក្រុមហ៊ុន OnePlus បានរៀបរាប់ថា“ អ្នករចនារបស់យើងបានបំផុសគំនិតសម្រាប់ពណ៌ទាំងនេះមានមានលក្ខណៈដូចទឹកហូរ ដែលបានយកគំរូរតាមប្រភពទឹកក្តៅនៃទីក្រុង Pamukkale ប្រទេសទួរគី។ ធម្មជាតិបានរចនាប្លង់យ៉ាងល្អឥតខ្ចោះហើយតាមរយៈការទាញយកការបំផុសគំនិតពី Pamukkale និងធាតុធម្មជាតិផ្សេងទៀតយើងអាចបង្កើតបទពិសោធន៍អន្តរកម្មថ្មីៗដែលមានលក្ខណៈធម្មជាតិ។ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាបែបនេះក្រុមហ៊ុន OnePlus ណែនាំសំបកការពារខាងក្រៅរបស់ស្មាតហ្វូនដែលបានផ្លាស់ប្តូរពណ៌ដើម្បីជាការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការហៅចូល Weirder ដែលជាអនាគត់នៃបច្ចេកវិទ្យា mmWave ដើម្បីចាប់យកការដកដង្ហើមរបស់អ្នកប្រើប្រាស់“ ធ្វើឱ្យពណ៌ផ្លាស់ប្តូរ និងធ្វើអោយទូរស័ព្ទក្លាយជាឧបករណ៍ជីវម៉ាសផងដែរ។

ប្រភព៖ techcrunch
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …