ក្នុងកំឡុងពេលចុងឆ្នាំ ២០២០ មានពាក្យចចាមអារ៉ាមអំពី OnePlus fitness band បានលេចចេញដែលបង្ហាញថាក្រុមហ៊ុន OnePlus កំពុងធ្វើការបំពាក់មុខងារ fitness band នៅលើនាឡិកាវៃឆ្លាតរបស់ខ្លួន។ ថ្ងៃនេះក្រុមហ៊ុន ហើយនៅថ្ងៃនេះដែរ OnePlus ក៏បានចាប់ផ្តើមបង្ហើបអំពីមុខងារនេះហើយ។
យោងតាមគណនី Tweet របស់ OnePlus នៅឥណ្ឌាមិនត្រឹមតែបានបង្ហោះរូបភាពនៃឧបករណ៍ fitness band ប៉ុណ្ណោះទេថែមទាំងបានបន្ថែមសារមួយចំនួនដែលមានន័យថា “ នៅទីនេះដើម្បីជួយអ្នកឱ្យសម្រេចបាននូវគោលដៅសុខភាពរបស់អ្នក និងធ្វើឱ្យជីវិតអ្នកកាន់តែងាយស្រួល” ។
ឧបករណ៍ fitness band នេះត្រូវបានចែករំលែកដោយគណនីមួយឈ្មោះ @StuffListings នៅលើ Twitter ដែលបាននិយាយថា វារំលឹកខ្ញុំនូវ Mi Band ជាច្រើនរបស់ Xiaomi ដែលមាន Samsung Galaxy Fit 2 លាយបញ្ចូលគ្នា។ វាមានអេក្រង់ នឹងបង្ហាញអ្នកអំពីសុខភាពរបស់អ្នកប្រចាំថ្ងៃផងដែរ ហើយវាអាចមានបីពណ៌។
ហើយតម្លៃរបស់វាអាចនិងប្រហាក់ប្រហែលទៅ Samsung និង Xiaomi’s fitness bands ដែលលក់ក្នុងតម្លៃក្រោម ១០០ដុល្លារ។ តាមពិត Mi Band 5 លក់ក្នុងតម្លៃក្រោម ៤០ ដុល្លារនៅលើ Amazon ខណៈដែល fitness bands របស់ Samsung អាចមានតម្លៃ ៦០ដុល្លារ។ តើ OnePlus អាចនឹងលក់ក្នុងតម្លៃនោះបានឬទេ?
ប្រភព៖ droid-life
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia