តាមប្រវត្តិសាស្រ្តក្រុមហ៊ុន OnePlus និង Oppo មិនមានភាពច្បាស់លាស់អំពីភាពជាដៃគូររបស់ខ្លួននៅក្នុងក្រុមហ៊ុន BBK Electronics នោះទេ។ ប៉ុន្តែឥឡូវក្រុមហ៊ុនជាច្រើនបានបញ្ចេញនូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ពួកគេ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ DoNews ដំណើរការនេះបានចាប់ផ្តើមនៅខែធ្នូហើយត្រូវបានបញ្ចប់នៅថ្មីៗនេះ។ ការចេញផ្សាយនេះក៏បានបញ្ជាក់ពីទំនាក់ទំនងនេះផងដែរដោយនិយាយថាវានឹងមានភាពស្រដៀងគ្នាទៅនឹងទំនាក់ទំនងរវាងក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Redmi ទោះបីជាការអភិវឌ្ឍន៍ផ្នែក Software ហាក់ដូចជានៅតែឯករាជ្យរាងខ្លួនក៏ដោយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន OnePlus បានបញ្ជាក់ពីការអភិវឌ្ឍដោយមានសេចក្តីថ្លែងការណ៍ដូចខាងក្រោមៈ
“ដើម្បីបង្កើនធនធានឱ្យកាន់តែប្រសើរឡើង និងផ្តល់ជំហរបន្ថែមសម្រាប់ OnePlus សម្រាប់ការរីកចម្រើនយើងកំពុងស្ថិតក្នុងដំណើរការនៃការរួមបញ្ចូលគ្នានូវសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍មួយចំនួននៅក្នុង OPLUS ដែលជាវិនិយោគិនរយៈពេលវែងរបស់យើង។ OnePlus នឹងបន្តប្រតិបត្តិការដោយឯករាជ្យ និងធ្វើការដើម្បីផ្តល់ជូនបទពិសោធន៍ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ OnePlus បច្ចុប្បន្ន និងអនាគត។”
គួបញ្ជាក់ផងដែរថា OPLUS គឺជាក្រុមវិនិយោគិនដែលគ្រប់គ្រងលើក្រុមហ៊ុន Oppo, OnePlus និង Realme ។ នាយកប្រតិបត្តិក្រុមហ៊ុន OnePlus លោក Pete Lau ដែលក្លាយជា SVP នៅ OPLUS និងមើលការខុសត្រូវផលិតផលរួមនិងផែនការផលិតផលនៅ Oppo និង OnePlus។
ប្រភព៖ androidpolice
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia