ការលេចធ្លាយជារូបភាពរបស់ស្មាតហ្វូន OnePlus 9 បង្ហាញពីកំពូលស្មាតហ្វូនឆ្នាំ ២០២១
ស្មាតហ្វូន OnePlus 9 នឹងមិនមកដល់នៅដើមឆ្នាំ ២០២១ទេ ប៉ុន្តែមានការលេចធ្លាយនូវរូបភាពមួយចំនួនអំពីស្មាតហ្វូន OnePlus 9 នេះដែលបានចុះផ្សាយដោយសារពត៌មានបច្ចេកវិទ្យា PhoneArena

Written by Dorn Visal

12/15/2020

ស្មាតហ្វូន OnePlus 9 នឹងមិនមកដល់នៅដើមឆ្នាំ ២០២១ទេ ប៉ុន្តែមានការលេចធ្លាយនូវរូបភាពមួយចំនួនអំពីស្មាតហ្វូន OnePlus 9 នេះដែលបានចុះផ្សាយដោយសារពត៌មានបច្ចេកវិទ្យា PhoneArena រូបភាពទាំងនេះគឺជាគំរូមួយដែលត្រូវបានគេអះអាងថាបានបញ្ចប់ជាមួយនឹងផលិតផលដែលមានយីហោមុនៗ ហើយផ្នែក Software នៃកម្មវិធីមួយចំនួនបង្ហាញនូវព័ត៌មានលំអិតបន្ថែមអំពីស្មាតហ្វូនដែលនឹងមកដល់នេះ។

អេក្រង់របស់វាមើលទៅដូចជា OnePlus ទំរង់អេក្រង់រាបស្មើដែលវាត្រូវបានប្រើនៅក្នុងស្មាតហ្វូន OnePlus 8 និង 8T – ទូរស័ព្ទOnePlus 9 មានអេក្រង់ទំហំ 6.55-inch មានកាមេរ៉ានៅជ្រុងខាងឆ្វេងផ្នែកខាងលើ។ អេក្រង់របស់ OnePlus 8 Pro មានការរចនាកោង ជុំវិញគែមរបស់ទូរស័ព្ទយើងឃើញមាន Touch Screen ផងដែរ។ យោងតាម PhoneArena បានរាយការណ៍ថាអេក្រង់ របស់ OnePluse 9 មានទំហំ 2400 x 1080px Resolution ដែលមានអត្រាធ្វើអោយស្រស់រហូត 120Hz ។

OnePlus 9 ទំនងផលិតមកបំពាក់នូវប្រព័ន្ធដំណើរការឈីប Snapdragon 888 ដែលជាបន្ទះឈីបសម្រាប់ទូរស័ព្ទស្មាតហ្វូនឆ្នាំ ២០២១ ជាច្រើនផងដែរ។ ហើយលក្ខណៈពិសេសមួយទៀតដែលបានលេចធ្លាយគឺ OnePlus 9 នឹងបំពាក់ដោយប្រព័ន្ទ 5G ផងដែរ ។

យោងតាមព័ត៌មានលម្អិតផ្សេងទៀតទូរស័ព្ទOnePlus ជំនាន់ថ្មីនេះ រួមមានថាមពលថ្ម 4500 mAh, ប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយប្រព័ន្ធប្រតិបត្តិការ Oxygen OS និងកំណែថ្មីដែលមានអង្គផ្ទុកទិន្នន័យ 128GB និង RAM 8GB ហើយនៅមិនទាន់មានការបញ្ជាក់កាលបរិច្ឆេទចេញលក់សម្រាប់ OnePlus 9 នោះទេ ប៉ុន្តែកាលវិភាគរបស់ក្រុមហ៊ុនសម្រាប់ការចេញផ្សាយកន្លងមក និងពេលវេលានៃការលេចធ្លាយនេះមានន័យថាវាទំនងជាចេញនៅដើមនិទាឃរដូវឆ្នាំ ២០២១ នេះ ពោលគឺកំឡុងខែមីនា មេសា និងឧសភា។

ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …