ឥឡូវនេះអ្នកអាចទាញយកផ្ទាំងរូបភាព សំឡេង និងAnimation ថ្មីរបស់ OnePlus 8T Cyberpunk 2077
នៅឆ្នាំនេះក្រុមហ៊ុន OEM បានចេញលក់ស្មាតហ្វូន OnePlus 8T Cyberpunk 2077 Edition

Written by Dorn Visal

11/26/2020

OnePlus មានទម្លាប់គួរឱ្យចាប់អារម្មណ៍មួយគឺការបន្ថែមមុខងារពិសេសៗនៅលើស្មាតហ្វូននីមួយៗរបស់ខ្លួនក្រោយពីការចេញផ្សាយរបស់ខ្លួនរយៈពេលមួយអាទិត្យ ឬពេលខ្លះមួយខែ។ ជាមួយនឹងស្មាតហ្វូន OnePlus 8T នៅឆ្នាំនេះក្រុមហ៊ុន OEM បានចេញលក់ស្មាតហ្វូន OnePlus 8T Cyberpunk 2077 Edition បន្ទាប់ពីការចេញ Teaser របស់ខ្លួន។  វ៉ារ្យ៉ង់ពិសេសនេះមានសម្រាប់តែអ្នកដែលទិញតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ហើយវាមានកាមេរ៉ាពិសេសមួយដែលលាតសន្ធឹងស្ទើរតែទាំងអស់នៅខាងលើនៃផ្នែកខាងក្រោយរបស់ទូរស័ព្ទផងដែរ។ ហើយដើម្បីស្វែងយល់បន្ថែមអំពីវ៉ារ្យ៉ង់ពិសេសដែលបានបន្ថែមនៅលើ OnePlus 8T Cyberpunk 2077 Edition សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ 

ហើយវ៉ារ្យ៉ង់ពិសេស Cyberpunk 2077 នេះដែលមាន Liver Wallpaper និង animation ស្រស់ស្អាតនានានៅលើស្មាតហ្វូន OnePlus 8T របស់អ្នក ឬស្មាតហ្វូន Android ផ្សេងទៀត។ 

*ចំណាំ៖ ស្មាតហ្វូនទាំនោះត្រូវមានដំណើរការ OpenGL ល្អ ដើម្បីឱ្យ live wallpaper នោះ មើលទៅដូចលើទូរស័ព្ទ OnePlus 8T ។

ប្រភព៖ xda-developers
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …