បច្ចុប្បន្ននេះកំហុសមួយបានកើតឡើងដែលធ្វើអោយមានការបាត់បង់ទិន្នន័យអ្នកប្រើប្រាស់មួយចំនួនដែលបាន Update ទៅជាកម្មវិធី Beta របស់ One Plus។
អ្នកកំពុងប្រើប្រាស់ទូរស័ព្ទ OnePlus 8 និង 8 Pro និងមានការបាត់បង់ទិន្នន័យខ្លះដោយការ Update ពី Oxygen OS ទៅជា Open Beta 3។
ប្រសិនបើអ្នកឃើញទូរស័ព្ទ Oxygen OS 11.0.1.1 របស់អ្នកកំពុងធ្វើការ Update ទៅជា Open Beta 3 ប៉ុន្តែមិនមានឃើញការ Restart ដើម្បី Install ទេ នេះជាដំណោះស្រាយ៖ អ្នកអាចទាញយកកម្មវិធីដើម្បីរក្សាទុក្ខឯកសាររបស់អ្នកបានគឺ APK Mirror និង OnePlus Forum រួចចុចប៊ុតុង “Keep Data” ហើយក្រៅពីវិធីនេះ ក្រុមហ៊ុន OnePlus ក៏បានណែនាំឱ្យអ្នកមានកន្លែងទុកទិន្នន័យសំខាន់ចំបាច់នៅលើឧបករណ៍ផ្សេងទៀត ឬនៅក្នុង Cloud Storage មុនពេលចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញ ហើយការរក្សាទុកទិន្នន័យតាមរយៈ OnePlus Switch ក៏ត្រូវបានលើកទឹកចិត្តផងដែរ។
ប្រសិនបើអ្នកកំពុងប្រើប្រាស់ Beta រួចហើយសូមពិនិត្យមើលម្តងទៀតថាវាគឺជាការបើក Beta ដែលអ្នកមានប្រភពមកពី OTA ហើយមិនមែនជា Oxygen OS 11.0.1.1 ។ អ្នកអាចធ្វើការទាញយកកម្មវិធី Open Beta 3 នៅលើគេហទំព័ររបស់ OnePlus សម្រាប់ ទូរស័ព្ទ OnePlus 8 និង OnePlus 8 Pro ផងដែរ។
ប្រភព៖ notebookcheck
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League