សមត្ថភាពមិនចាញ់iPhone 12 Max Proទេ កុំច្រឡំ
OnePlus បានបង្ហាញពីទូរស័ព្ទជំនាន់ថ្មីចំនួនពីរម៉ូឌែលកាលពីម្សិលមិញ ដោយម៉ូឌែលទាំងពីរនេះនឹងដំណើរការដោយប្រព័ន្ធ Android ស៊េរីឆ្នាំ ២០២១ របស់ខ្លួន។

Written by Heaur

03/24/2021

ក្រុមហ៊ុន OnePlus បានប្រកាសបង្ហាញពីទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនចំនួនពីរម៉ូឌែលកាលពីយប់មិញនេះ ដោយម៉ូឌែលទាំងពីរនេះនឹងដំណើរការដោយប្រព័ន្ធ Android ស៊េរីឆ្នាំ ២០២១ របស់ខ្លួនគឺ OnePlus 9 និង OnePlus 9 Pro ។ ដូចការរំពឹងទុក OnePlus 9 Pro គឺជាស្មាតហ្វូនដែលត្រូវបានរចនាឡើង សម្រាប់អ្នកដែលចង់បានទូរស័ព្ទស្រដៀងនឹង Samsung Galaxy S21 Ultra និង iPhone 12 Pro Max ខណៈពេលដែល OnePlus 9 ត្រូវបានគេពិពណ៌នាថា ជាស្មាតហ្វូនដែលមានសមត្ថភាពកម្រិតធម្មតា និងមានតម្លៃសមរម្យបន្តិច។

ស្មាតហ្វូន OnePlus 9 មានតម្លៃលក់រាយនៅក្រៅប្រទេសគឺ ៧២៩ ដុល្លារជាមួយនឹងរ៉េមទំហំ ៨ ជីហ្កាបៃនិងទំហំផ្ទុក ១២៨ ជីកាបៃ។ OnePlus 9 Pro នឹងត្រូវដាក់លក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃ ១០៦៩ ដុល្លារជាមួយរ៉េមទំហំ ១២ ជីកាបៃនិងទំហំផ្ទុក ២៥៦GB ។ ក្រឡេកទៅមើលពណ៌ ៩ Pro មានពណ៌ខ្មៅ ប្រាក់និងពណ៌បៃតង រីឯម៉ូដែល ៩ ម៉ូដែលមានពណ៌ខ្មៅ ពណ៌ស្វាយនិងខៀវ។

ក្រុមហ៊ុនOnePlus បានចំណាយពេលភាគច្រើន រៀបរាប់តែពីលក្ខណៈពិសេសរបស់កាមេរ៉ានៅក្នុងទូរស័ព្ទថ្មីដែលបានអភិវឌ្ឍក្នុងភាពជាដៃគូជាមួយHasselblad។ ក្រុមហ៊ុនបានកត់សម្គាល់ថាពណ៌ត្រូវបានកែតម្រូវឱ្យមើលទៅមានលក្ខណៈធម្មជាតិជាងមុនហើយឧបករណ៍សិនស័រ(ultra-wide sensor)នៅក្នុងទូរស័ព្ទ 9 Pro និង 9 គឺជាឧបករណ៍ចាប់សញ្ញា(sensors)ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងស្មាតហ្វូន។ ថឧបករណ៍សេនស័រSony IMX766 រន្ធf / 2.2 aperture 1 / 1.56 ″ 50 megapixel ត្រូវ

បានបំពាក់នៅលើទូរស័ព្ទដែលទំាំងពីរនេះ។ ទន្ទឹមនឹងនេះសេនស័រ Sony IMX789 របស់ ៩ Pro មាន resolution ៤៨ មេហ្គាភិចស៊ែលនិងមានទំហំ ១ / ១,៤៣″ ។ ម៉ូដែល OnePlus 9 ធម្មតាមានសេនស័រ Sony IMX689 ដែលគុណភាពបង្ហាញមានទំហំ ៤៨ មេហ្គាភិចស៊ែល។ ដូចគ្នានេះផងដែរ OnePlus 9 Pro មានសេនស័រពណ៌ធម្មជាតិ។ ទូរស័ព្ទទាំងពីរមានកាមេរ៉ាខាងមុខទំហំ ១៦ មេហ្គាភីកសែល។

ផ្នែកខាងផ្នែកSoftware, ក្រុមហ៊ុន OnePlus បានបន្ថែមកម្មវិធី Hasselblad Pro Mode ដែលផ្តល់នូវការគ្រប់គ្រងបន្ថែមលើការកំណត់រូបថតនិងរួមបញ្ចូលទាំងមុខងារផ្តោតផងដែរ(peak focus feature)។ នៅផ្នែកខាងវីដេអូ,  9 Pro អាចថតបានរហូតដល់ 8K ក្នុងល្បឿន 30 fps ឬ 4K ក្នុងល្បឿន 120 fps ។ លើសពីនេះទៅទៀត វារួមបញ្ចូលទាំងមុខងារ Nightscape Video កម្រិតខ្ពស់សម្រាប់ការថតក្នុងពន្លឺទាប។

ដូចអ្វីដែលបានប្រកាសពីមុន, 9 Pro មានអេក្រង់កោង 120 Hz ដែលប្រើបច្ចេកវិទ្យា LPTO ដើម្បីកែសំរួលអត្រា ធ្វើអោយប្រសើរឡើងវិញរវាង ១ និង ១២០ ហឺតអាស្រ័យលើមាតិកា ដែលបង្ហាញនៅលើអេក្រង់ កាត់បន្ថយការប្រើប្រាស់ថាមពល“ រហូតដល់ ៥០ ភាគរយ” ។ លើសពីនេះទៀតក្រុមហ៊ុន OnePlus បានបញ្ជាក់ថា អេក្រង់នេះនឹងដំណើរការកាន់តែមានច្បាស់និងលឿន សម្រាប់ការប្រើប្រាស់នៅក្នុងហ្គេម ដែលគាំទ្របច្ចេកវិទ្យាអ៊ីនធេមទូច(Hyper Touch technology)។ ពន្លឺអតិបរមានៃអេក្រង់គឺ 1300 nits ហើយវាគាំទ្រ HDR10 + ។ បន្ថែមពីេនះ ទូរស័ព្ទ OnePlus 9 មានរាងសំប៉ែតជំនួសអោយអេក្រង់កោង ប៉ុន្តែនៅតែមានអត្រាធ្វើឱ្យស្រស់(Refresh rate) 120 Hz ។

នៅផ្នែកខាងក្នុង OnePlus 9 Pro និង 9 ត្រូវបានបំពាក់ដោយprocessor​​ Snapdragon 888។ មានរ៉េមរហូតដល់ ១២ ជីហ្កាបៃនិងទំហំផ្ទុករហូតដល់ ២៥៦ ជីកាបៃ។ ម៉ូឌែលទាំងពីរគំាទ្រការសាកថ្ម Warp Charge 65T ដែលក្រុមហ៊ុន OnePlus អះអាងថាអាចសាកថ្មបាន 4500 mAh ដោយពី០ដល់ 100 ភាគរយក្នុងរយៈពេលមិនដល់កន្លះម៉ោង។ 9 Pro ក៏អាចសាកដោយមិនឥតខ្សែបានផងដែរ(charged wirelessly) ដោយសាកបាន 50 W និងត្រូវបានរចនាឡើង ដើម្បីសាកដោយឥតខ្សែទាំងបញ្ឈរឬផ្ដេក។ ម៉្យាងវិញទៀត OnePlus 9 អាចសាកថ្មបានរហូតដល់ 15W ដោយឥតខ្សែ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …