បើតាមអគ្គនាយកក្រុមហ៊ុនលោក Pete Lau បានប្រកាសនៅលើបណ្តាញសង្គមធ្វីតទ័របានអោយដឹងថា ទីបំផុតក្រុមហ៊ុន OnePlus នឹងផលិតនាឡិកាវៃឆ្លាតនៅឆ្នាំ ២០២១ ដោយវាជាឧបករណ៍ដំបូងដែលអាចបំពាក់បានសម្រាប់ក្រុមហ៊ុនស្មាតហ្វូននេះ។ គេមិនមានព័ត៌មានលំអិតច្រើន ស្តីពីនាឡិកាវៃឆ្លាតដែលនឹងមកដល់នោះទេ រួមទាំងប្រព័ន្ធនាឡិកាវៃឆ្លាត តម្លៃឬកាលបរិច្ឆេទចេញផ្សាយ។ តែនាឡិកានេះនឹងត្រូវបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ។

គំនិតសម្រាប់ការបង្កើតនូវនាឡិកាវៃឆ្លាតរបស់ OnePlus មិនមែនជាគំនិតថ្មីនោះទេ។ ក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថា បានរចនានាឡិកាវៃឆ្លាតមួយដែលមានឈ្មោះថា Android Wear កាលពីពីរបីឆ្នាំមុន។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal លោក Pete Lau បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal ថា“ ចុងក្រោយយើងបានបញ្ចប់ការរចនាប៉ុន្តែយើងនៅតែសម្រេចចិត្តកាត់វាចោល តែយើងត្រូវផ្តោតទៅអ្វីមួយអោយច្បាស់ជាមុនសិន” ។
ក្រុមហ៊ុន OnePlus បានចាប់ផ្តើមចេញលក់ទូរស័ព្ទក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំាងស្មាតហ្វូនដែលមានតំលៃថ្លៃជារៀងរាល់ឆ្នាំ ដោយឥឡូវនេះក្រុមហ៊ុនធ្វើការបង្កើតកាសស្តាប់ត្រចៀក ទូរស័ព្ទNord នឹងទូរទស្សន៍ឆ្លាតវៃផងដែរ។យ៉ាងណាមិញ គេជឿថាវាអាចទៅរួចដែលថានាឡិកា OnePlus នាពេលខាងមុខនេះអាចនឹងមានលក្ខណៈស្រដៀងទៅនឹង Oppo Watch ដែលក្រុមហ៊ុនបានផលិតកាលពីមុន។ គួររំលឹកជូនថា ក្រុមហ៊ុន Oppo និង OnePlus ជាក្រុមហ៊ុនដែលកើតចេញពី BBK Electronics តែមួយតែប៉ុណ្ណោះ។
Source: www.theverge.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube